កម្ពុជាចេញច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត

(VOVWORLD) - ផាកពិន័យទឹកប្រាក់ ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត។
កម្ពុជាចេញច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត - ảnh 1យុទ្ធនាការឃោសនាបោះឆ្នោត (រូបថត៖ VNA)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ក្នុងបរិបទដែលគណបក្សនយោបាយនៅប្រទេសនេះកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៣ កក្កដាខាងមុខ។

ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតរួមមានមាត្រាចំនួន ៨ ត្រូវបានតាក់តែងសំដៅធ្វើវិសោធនកម្ម “សិទ្ធិឈរឈ្មោះបោះឆ្នោត” ដែលត្រូវបានចែងយ៉ាងច្បាស់លាល់ក្នុងរដ្ឋធម្មនុញរបស់កម្ពុជា។មានការកែប្រែមានខ្លឹមសារចែងថា ពលរដ្ឋខ្មែរដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ គឺត្រូវអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសកលចំនួន២លើកចុងក្រោយ។  រីឯមាត្រាធ្វើវិសោធនកម្មបានចែងអំពីការផាកពិន័យទឹកប្រាក់ ចំពោះបុគ្គល ដែលរារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឬបំផ្លាញដល់ការបោះឆ្នោតទាំងមូល និងធ្វើឲ្យការបោះឆ្នោតទាំងមូលបាត់បង់ទំនុកចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ