កម្ពុជាត្រួតពិនិត្យសន្តិសុខសម្រាប់ដំណើរការបោះឆ្នោតរដ្ឋសភា

(VOVWORLD) - នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ កងកម្លាំងប្រដាប់អាវុធនានានៅកម្ពុជា បានអនុវត្តការត្រួតពិនិត្យនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋចំពោះការបោះឆ្នោតរដ្ឋសភាកម្ពុជា គ្រោងនឹងប្រារព្ធនាថ្ងៃទី២៩ ខែកក្កដា។
កម្ពុជាត្រួតពិនិត្យសន្តិសុខសម្រាប់ដំណើរការបោះឆ្នោតរដ្ឋសភា - ảnh 1

កម្លាំងនគរបាលចំនួន៤.៦២៥ បានប្រមូលផ្តុំ នៅកីឡាដ្ឋានជាតិអូឡាំពិកនៃរដ្ឋធានីភ្នំពេញ ដើម្បីត្រួតពិនិត្យនូវវិធានការទប់ទល់ជាមួយបញ្ហាសន្តិសុខនៅក្នុងដំណើរការបោះឆ្នោតនាថ្ងៃទី២៩ខែកក្កដា។

ក្នុងការបោះឆ្នោតនេះ អ្នកបោះឆ្នោតកម្ពុជានឹងទៅបោះឆ្នោតជ្រើសតាំងសមាជិក សមាជិកាចំនួន១២៥រូប។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានជូនដំណឹងថា គណៈបក្សនយោបាយជាផ្លូវការចំនួន២០នឹងចូលរួមការបោះ ឆ្នោត ដោយមានអ្នកបោះឆ្នោត៨,៣៨លាននាក់។ យុទ្ធនាការឃោសនារកសំឡេងឆ្នោតលើកនេះរបស់កម្ពុជា បានប្រព្រឹត្តទៅក្នុងរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ខែកក្កដា ដើម្បីឈានដល់ការបោះឆ្នោតនាថ្ងៃទី២៩កក្កដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ