កម្ពុជានិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នោះ នាថ្ងៃទី១១ មករា ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើគ្រប់វិស័យចំនួន១៩។
កម្ពុជានិងចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន - ảnh 1 នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ អញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន១៩

ក្នុងចំណោមឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខានោះ មានកិច្ចព្រមព្រៀងសំខាន់មួយចំនួន ដូចជា អនុស្សរណៈយោគយល់ស្តីពីជម្រុញការអភិវឌ្ឍមជ្ឈមណ្ឌលផ្លាស់ប្តូរ បច្ចេកវិទ្យាកម្ពុជា-ចិន និងអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការ ស្រាវជ្រាវអំពីអង្ករជាដើម។ ភាគីចិនក៏បានជូនដំណឹងថា នឹងផ្តល់ប្រាក់ចំនួន២៦៧ លានដុល្លាអាមេរិកសម្រាប់បណ្តាគម្រោងការធុនតូចនិងមធ្យមនៅកម្ពុជានាប៉ុន្មានឆ្នាំខាងមុខ។

        បញ្ចប់ដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ៦ “ខ” ដោយឯកភាព បង្កើនទំនាក់ទំនងដៃគូសហប្រ តិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ ជម្រុញសកម្មភាពរបស់គណៈ កម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរនិងរក្សាការផ្លាស់ប្តូរគណៈ ប្រតិភូរវាងស្ថា ប័នប្រតិបត្តិច្បាប់និងការពារជាតិនៃប្រទេសទាំងពីរផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ