កម្ពុជានិងថៃជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន

កម្ពុជានិងថៃជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន - ảnh 1
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុនសែន (រូបថត៖អ៊ីនធឺណែត)

(VOVworld) - សេចក្ដីជូនដំណឹងសារព័ត៌មាននាថ្ងៃទី១៤ ធ្នូ របស់ក្រសួងការបរ
ទេសថៃបានឲ្យដឹងថា ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃលោក Prayut
Chan-ocha នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុនសែន នឹងទៅបំពេញទស្សនកិច្ច
ជាផ្លូវការនៅប្រទេសនេះចាប់ពីថ្ងៃទី១៨ ធ្នូ ខាងមុខ ហើយនឹងធ្វើសហអធិបតីកិច្ច
ប្រជុំគណៈរដ្ឋមន្ត្រីរួមរវាងភាគីទាំងពីរនាថ្ងៃទី១៩ ធ្នូ។ក្រសួងការបរទេសថៃបានឲ្យ
ដឹងថា ក្នុងជំនួបចរចារនៅព្រឹកថ្ងៃទី១៨ ធ្នូ រវាងនាយករដ្ឋមន្រ្តីទាំងពីររូប ភាគីទាំង
ពីរគ្រោងនឹងពិភាគ្សាអំពីទំនាក់ទំនងទ្វេភាគី ការរៀបចំពិធីរំលឹក ខួបអនុស្សាវរីយ៍
លើកទី៦៥ទិវាបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ព្រំ
ដែនរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបតិ្តការកសិកម្ម ពន្លឿនពាណិជ្ជកម្មនិងវិនិ
យោគ ព្រមទាំងការបង្កើនកិច្ចសហប្រតិបតិ្តការនៅវេទិការតំបន់ និងអន្តរជាតិ។
ថ្នាក់ដឹកនាំទាំងពីររូបក៏បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសំខាន់
ចំនួន៤នោះគឺ សេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី២ អនុ
ស្សរណៈយោគយល់ស្ដីពីការអភិវឌ្ឍន៍មូលដ្ឋានត្រួតពិនិត្យព្រំដែន កសាងស្ពាន
មិត្តភាពនិង ផ្លូវគមនាគមន៍រវាងខេត្ត Sakeo របស់ថៃនិងខេត្តបន្ទាយមានជ័យរបស់
កម្ពុជា អនុស្សរណៈ យោគយល់ស្ដីពីកិច្ចសហប្រតិបតិ្តការពលកម្ម និងកិច្ចព្រម
ព្រៀងស្ដីពីការទទួលយកពលករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ