កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី - ប៉ាស៊ីហ្វិកឆ្នាំ ២០១៩

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៨ ខែតុលា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា លោក ឯកថា បានមានប្រសាស ន៍កម្ពុជានឹងសហការជាមួយសហព័ន្ធសន្តិភាពសកលលោក  (APS) ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី - ប៉ាស៊ីហ្វិកឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា។
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី - ប៉ាស៊ីហ្វិកឆ្នាំ ២០១៩ - ảnh 1 រាជធានីភ្នំពេញ (រូបថត៖ Vietnamplus.vn)

លោក ឯកថា ក៏បានឲ្យដឹងទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំដ៏សំខាន់ៗនេះក្រោមប្រធានបទ“«ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនាបច្ចុប្បន្ន ៖ ការពឹងអាស្រ័យរួម ការផ្សះផ្សារបណ្តាប្រទេស  វិបុលភាពទៅវិញទៅមក និងតម្លៃជាសកល»។ ព្រឹត្តិការណ៍គ្រោងនឹងមានការចូលរួមរបស់ភ្ញៀវអន្តរជាតិប្រមាណ ៥០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៥០ ផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល APS ឆ្នាំ២០១៩  នឹងបញ្ជាក់អំពីផលប៉ះផលដ៏វិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលចំពោះការកសាងសុខសន្តិភាព ការសម្របសម្រួលគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាសហប្រតិបត្តិការប្រកបដោយវិបុលភាពនិងការដោះស្រាយបញ្ហាសំខាន់ៗឲ្យមានប្រសិទ្ធភាពផងដែរ។ ដោយឈរលើមូលដ្ឋាននេះ មានគំនិតផ្តួចផ្តើមថ្មីមួយនឹងត្រូវបានប្រកាសក្នុងកិច្ចប្រជុំកំពូល APS 2019 នោះគឺជាទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលដែលហៅថាសហភាពស៊ីប៉ា-ស៊ីហ្វិក (APU) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ