កម្ពុជានឹងមិនបិទខ្ទប់រាជធានីដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩នោះឡើយ

(VOVWORLD) - សម្ដេចតេ ហ៊ុន សែនក៏បានអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់មិនគប្បីធ្វេស ប្រហែលចំពោះវីរុសបំប្លែងខ្លួនថ្មីនោះឡើយ ព្រោះក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជា បានចាប់ផ្ដើមកត់ត្រាឡើងវិញនូវករណីស្លាប់ដោយសារកូវីដ-១៩។ 

កម្ពុជានឹងមិនបិទខ្ទប់រាជធានីដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩នោះឡើយ - ảnh 1សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងមិនបិទខ្ទប់រាជធានីដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩នោះឡើយ។ (រូបថត៖ VOV Phnom Penh)
អញ្ជើញថ្លែងនៅពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅ រាជធានីភ្នំពេញនៅថ្ងៃទី២២ ខែកុម្ភៈ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាពេលចុងក្រោយនេះ ចំនួនករណីឆ្លងកូវីដ-១៩ក្នុងសហគមន៍កំពុង កើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមានតម្រូវការបិទខ្ទប់រាជធានី ភ្នំពេញឬខេត្តក្រុងផ្សេងណាមួយឡើយ។ សម្ដេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញមាន ប្រសាសន៍ថា៖ "ខ្ញុំសូមបញ្ជាក់អ្នកដែលនិយាយខ្សឹបខ្សៀវថានឹងមានបិទទីក្រុង បិទប្រទេសឡើងវីញ គឺមិនមានទេ។ ក្នុងតំណែងជានាយករដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចពេញលេញ ក្នុងការបញ្ជាបិទ ឬបើក គឺខ្ញុំមិនអនុវត្តនូវវិធានការបិទខ្ទប់នោះទេ សូមបញ្ជាក់កុំឲ្យមានការជ្រួលច្របល់ទៅទិញឥវ៉ាន់ទុក»។
សម្ដេចតេ ហ៊ុន សែនក៏បានអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់មិនគប្បីធ្វេស ប្រហែលចំពោះវីរុសបំប្លែងខ្លួនថ្មីនោះឡើយ ព្រោះក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ កម្ពុជា បានចាប់ផ្ដើមកត់ត្រាឡើងវិញនូវករណីស្លាប់ដោយសារកូវីដ-១៩។ ហេតុដូច្នេះប្រជាជនកម្ពុជាគ្រប់គ្នាចាំបាច់ត្រូវប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមបទបញ្ញត្តិនិងការណែនាំ របស់ក្រសួងសុខាភិបាលអំពីការបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ