កម្ពុជាបើកសម្ពោធវិទ្យុផ្សាយសម្លេងដោយការឧបត្ថម្ភរបស់វៀតណាម

កម្ពុជាបើកសម្ពោធវិទ្យុផ្សាយសម្លេងដោយការឧបត្ថម្ភរបស់វៀតណាម - ảnh 1
កម្ពុជាបើកសម្ពោធវិទ្យុផ្សាយសម្លេងដោយការឧបត្ថម្ភរបស់វៀតណាម


(VOVworld)-នាព្រឹកថ្ងៃទី២៨មេសា នៅខេត្តឧត្តរមានជ័យ ក្រសួងព័ត៌មានកម្ពុជា បានរៀបចំពិធីបើកសម្ពោធដាកឲ្យដំណើរការវិទ្យុផ្សាយសម្លេង AM ដោយពលា
នុភាព២Kw។ នេះ ជាវិទ្យុផ្សាយសម្លេងទី១១ ដោយវិទ្យុសម្លេងវៀតណាមជួយ
ឧបត្ថម្ភ តាមកម្មវិធី សហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមជាមួយវិទ្យុជាតិ
កម្ពុជា។

        នៅក្នុងពិធី ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានវាយ តម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់វិទ្យុសម្លេងវៀតណាមក្នុងការអភិវឌ្ឍន៍
ប្រព័ន្ធវិទ្យុសម្លេងជាតិ​​និងបណ្តាវិទ្យុសម្លេងខេត្តលើទូទាំងប្រទេសកម្ពុជា។ ការ
ជួយឧបត្ថម្ភនេះ នឹងរួមចំណែកបង្កើនចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជាជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ