កម្ពុជារៀបចំពិធីរំលឹកខួបលើកទី៤៣នៃទិវាចងចាំនៃដំណើរឆ្ពោះទៅការរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន

(VOVWORLD) - នាព្រឹកថ្ងៃទី២០ មិថុនា នៅស្រុក មេមត់ ខេត្តត្បូងឃ្មុំ បានប្រព្រឹត្តទៅនូវពិធីរំលឹកខួបលើកទី៤៣នៃទិវាចងចាំនៃដំណើរឆ្លងកាត់ព្រំដែនឆ្ពោះទៅកាន់ប្រទេសវៀតណាមរបស់សម្ដេចតេជោ ហ៊ុន សែនដើម្បីស្វែងរកការគាំទ្ររបស់វៀតណាមក្នុងការរំដោះជាតិនិងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
កម្ពុជារៀបចំពិធីរំលឹកខួបលើកទី៤៣នៃទិវាចងចាំនៃដំណើរឆ្ពោះទៅការរំដោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន - ảnh 1បណ្ដាតំណាងចូលរួមពិធីរំលឹកខួប។ (រូបថត៖ VOV) 

អញ្ជើញថ្លែងនៅពិធីនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានអះអាងថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ហេតុដូច្នេះ ត្រូវការអប់រំជំនាន់ក្រោយៗឲ្យយល់ដឹងថែមទៀតអំពីទំនាក់ទំនងសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ក្នុងគ្រប់កាលៈទេសៈ កម្ពុជា-វៀតណាមតែងតែពឹងពាក់គ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកជាក់ជាពុំខានឡើយ។

គួរជម្រាបថា កាលពីថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ សម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះមានអាយុ២៥ឆ្នាំ បានសម្រេចចិត្តធ្វើដំណើរពីភូមិកោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេតតត្បូងឃ្មុំ ឆ្លងកាត់ព្រំដែន ឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិនិងប្រជាជនកម្ពុជាឲ្យរួចផុតពីរបប ប៉ុល ពត ដ៏សែនឃោឃៅ។ ហើយការសម្រេចចិត្តដ៏ត្រឹមត្រូវ ផ្សងព្រេងនេះ បាននាំមកនូវជ័យជំនះដ៏មហិមារសម្រាប់បដិវត្តន៍កម្ពុជា ដោយផ្ដួលរលំរបបខ្មែរក្រហមដ៏ឃោឃៅនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ព្រមទាំងសង្គ្រោះជីវិតរបស់ប្រជាជនកម្ពុជារាប់លាននាក់ដែលកំពុងជួបប្រទះនឹងគ្រោះប្រល័យពូជសាសន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ