កម្ពុជាសម្រេចការសាងសង់ស្ពានវែងបំផុតលើទន្លេមេគង្គ


កម្ពុជាសម្រេចការសាងសង់ស្ពានវែងបំផុតលើទន្លេមេគង្គ - ảnh 1
កម្ពុជាសម្រេចការសាងសង់ស្ពានវែងបំផុតលើទន្លេមេគង្គ (Image: VNA)

(VOVworld) – កម្ពុជាសម្រេចការសាងសង់ស្ពានវែងបំផុតលើទន្លេមេគ។ ស្ពាននេះ មានឈ្មោះអ្នកលឿងជាភាសាខ្មែរនិង Tsubasa​ ជាភាសាជប៉ុន។ ប្រភពទុន សំរាប់ការកសាងស្ពាននេះមានតំលៃជិត ៩៥ លានដុល្លាអាមេរិក។ ថ្លែងមតិក្នុងពិធី
បើកសម្ពោធស្ពាន នាព្រឹកថ្ងៃទី ១៤ មករា សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន
បានឲ្យដឹងថា៖ ស្ពាននេះនឹងត្រូវបានដាក់ឲ្យសកម្មភាពមុនពិធីបុណ្យចូលឆ្នាំថ្មីរបស់
កម្ពុជានាខែមេសាខាងមុខនេះ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាក៏បានសង្កត់ធ្ងន់ដែរ
ថា៖ ស្ពាននេះគឺជាផ្នែកមួយក្នុងខ្សែហាយវ៉េអាស៊ានដែលតភ្ជាប់តំបន់ខាងលិចខេត្ត កណ្ដាលនិងតំបន់ខាងកើតខេត្តព្រៃវែងរបស់កម្ពុជា។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុន លោក Kazuyuki Nakane បានឲ្យដឹងថា៖ ស្ពាននេះ
គឺជាអំណោយរបស់ប្រជាជនជប៉ុនសំរាប់កម្ពុជា ក្នុងកាលៈទេសៈ សហគមន៍អាស៊ានគ្រោងត្រូវបានបង្កើតឡើង នាចុងឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ