កម្ពុជា-ឡាវ-វៀតណាមចែករំលែកបទពិសោធន៍ដើម្បីបង្កើនប្រសិទ្ធភាពសវនកម្ម

(VOVWORLD) - ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែសីហា សវនកម្មរដ្ឋវៀតណាមបានរៀបចំកិច្ចប្រជុំលើកទី ១០ របស់ប្រធានស្ថាប័នសវនកម្មរដ្ឋទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយប្រធានបទ “តាមដានការអនុវត្តអនុសាសន៍សវនកម្ម”។
កម្ពុជា-ឡាវ-វៀតណាមចែករំលែកបទពិសោធន៍ដើម្បីបង្កើនប្រសិទ្ធភាពសវនកម្ម - ảnh 1កិច្ចប្រជុំលើកទី ១០ របស់ប្រធានស្ថាប័នសវនកម្មរដ្ឋទាំងបី កម្ពុជា-ឡាវ-វៀតណាម។
(រូបថត៖ dangcongsan.vn)

នៅក្នុងកិច្ចប្រជុំ តំណាងស្ថាប័នសវនកម្មរដ្ឋនៃប្រទេសទាំងបីបានផ្តល់អនុសាសន៍ និងដំណោះស្រាយអនុវត្ត ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការងារតាមដាន ការអនុវត្តអនុសាសន៍សវនកម្ម ហើយបង្កើតការអភិវឌ្ឍប្រកបដោយចីរភាពនៃស្ថាប័នសវនកម្មរដ្ឋ។ អង្គប្រជុំបានផ្តោតលើការពិភាក្សាអំពីបញ្ហាជាមូលដ្ឋាននានដូចជា៖ មូលដ្ឋានគតិយុត្តក៏ដូចជាទំលាប់អន្តរជាតិទាក់ទងនឹងការងារតាមដានការអនុវត្តអនុសាសន៍សវនកម្ម; ការអនុវត្តជាក់ស្ដែង និងមេរៀនបទពិសោធន៍នៃប្រទេសនីមួយៗក្នុងការងារតាមដានការអនុវត្តអនុសាសន៍សវនកម្ម; បញ្ហាប្រឈមចំពោះស្ថាប័នសវនកម្មកំពូល និងដំណោះស្រាយដើម្បីកែលម្អគុណភាពនៃការងារតាមដានការអនុវត្តអនុសាសន៍សវនកម្ម។ ភាគីនានាក៏បានឯកភាពលើប្រធានបទសម្រាប់កិច្ចប្រជុំត្រីភាគីលើកទី ១១ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ