កម្មវិធី៖” និទាឃរដូវនៅតំបន់កោះសមុទ្រឆ្ងាយដាច់ស្រយាល លើកទី៣” ផ្ញើសេចក្ដីស្រឡាញពីដីគោកទៅដល់កោះសមុទ្រ

(VOVWORLD)-កម្មវិធី៖” និទាឃរដូវនៅតំបន់កោះសមុទ្រឆ្ងាយដាច់ស្រយាល លើក ទី៣” បានប្រព្រឹត្តទៅនាថ្ងៃទី១៧ធ្នូ នៅទីក្រុងហូជីមិញ។ នេះជាកកម្មវិធីសម្ដែងសិល្បះដែល បានរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមកដល់ម្តងៗ  សំដៅកសាងមូលនិធិ 
កម្មវិធី៖” និទាឃរដូវនៅតំបន់កោះសមុទ្រឆ្ងាយដាច់ស្រយាល លើកទី៣” ផ្ញើសេចក្ដីស្រឡាញពីដីគោកទៅដល់កោះសមុទ្រ - ảnh 1កម្មវិធី៖” និទាឃរដូវនៅតំបន់កោះសមុទ្រឆ្ងាយដាច់ស្រយាល លើកទី៣” ផ្ញើសេចក្ដីស្រឡាញពីដីគោកទៅដល់កោះសមុទ្រ 

កម្មវិធី៖” និទាឃរដូវនៅតំបន់កោះសមុទ្រឆ្ងាយដាច់ស្រយាល លើកទី៣”  បានប្រព្រឹត្តទៅនាថ្ងៃទី១៧ធ្នូ នៅទីក្រុងហូជីមិញ។ នេះជាកកម្មវិធីសម្ដែងសិល្បះដែលបានរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមកដល់ម្តងៗ  សំដៅកសាងមូលនិធិ ប្រគល់ជូនអំនោយបុណ្យចូលឆ្នាំថ្មីសំរាប់គ្រួសារគោលនយោបាយ កម្មាភិបាល  យុទ្ធជន  ដែលកំពុងបំពេញភារកិច្ចនៅកោះសមុទ្រ ផ្តល់អាហារូបករណ៍ចំពោះកូនចៅរបស់យុទ្ធជនកងទ័ពជើងទឹក និងអ្នកនេសាទមានស្ថានភាពលំបាក។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា៖បណ្ដាសកម្មភាពឆ្ពោះទៅកោះសមុទ្រនៃមាតុប្រទេស លៃទុកអ្វីដ៏ល្អប្រសើរបំផុតចំពោះតំបន់កោះសមុទ្រ នាំបរិយាកាសនិទាឃរដូវមកដល់កោះសមុទ្រ ជាសកម្មភាពពោពេញទៅដោយអត្ថន័យ។ សកម្មភាពទាំងនេះបានរួមចំណែកថែទាំអោយយុទ្ធជន អ្នកនេសាទក្តាប់ជាប់កោះសមុទ្រ រួមចំណែកកសាងនិងការពារប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ