កម្មវិធី “ផ្សព្វផ្សាយសៀវភៅនៅជនបទ” របស់វៀតណាមត្រូវបានលើកដម្កើងដោយអង្គការ UNESCO

កម្មវិធី “ផ្សព្វផ្សាយសៀវភៅនៅជនបទ” របស់វៀតណាមត្រូវបានលើកដម្កើងដោយអង្គការ UNESCO - ảnh 1
ប្អូនៗកុមារនិងពាកស្លោក "យើងខ្ញុំគាំទ្រការផ្សព្វផ្សាយសៀវភៅនៅជនបទ" (រូបថត៖Nhandan)

(VOVworld) - កម្មវិធី “ផ្សព្វផ្សាយសៀវភៅនៅជនបទ” របស់វៀតណាម ដែល
ត្រូវ បានបង្កើតឡើងដោយលោក Nguyen Quang Thach ទើបនឹងដណ្ដើមបានពាន
រង្វាន់ ផ្នែកអក្ខរកម្មអន្តរជាតិឆ្នាំ២០១៥របស់អង្គការវប្បធម៌ វិទ្យាសាស្ត្រនិងអប់រំ
អ.ស.ប (UNESCO)។កម្មវិធីនេះជាការធ្វើចលនាកសាងវប្បធម៌អាននៅជនបទ
វៀតណាម សំដៅនាំសៀវភៅទៅកាន់បណ្ណាល័យ ទូសៀវភៅនៅជនបទវៀតណាម
 ដើម្បីលើកទឹកចិត្តកុមារអានសៀវភៅនិងលើកកំពស់ចំណេះដឹង។ក្នុងឆ្នាំ២០១០
 លោក Nguyen Quang Thach បានធ្វើដំណើរដោយថ្មើរជើងជាលើកដំបូងឆ្លងភូមិ
ទីប្រជុំជននិងទីក្រុងនៅតាមបណ្ដោយប្រទេសជាតិ ដើម្បីទាក់ទាញការគាំទ្រ
 សំរាប់ចលនា ផ្សព្វផ្សាយសៀវភៅនៅជនបទ របស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ