កម្មវិធីជួបប្រាស្រ័យនិស្សិតផ្នែកទេសចរណ៍អនុដំបន់ទន្លេមេគង្គលើកទី១

កម្មវិធីជួបប្រាស្រ័យនិស្សិតផ្នែកទេសចរណ៍អនុដំបន់ទន្លេមេគង្គលើកទី១ - ảnh 1
ទន្លេមេគង្គ (thanhniennews.com)



        Vovworld-កម្មវិធី ជួបប្រាស្រ័យនិស្សិតផ្នែកទេសចរណ៍អនុដំបន់ទន្លេមេគង្គ​លើកទី១ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ដល់២១តុលានៅទីក្រុងហូជីមិញ។ នេះជាលើកដំបូងកម្មវិធីត្រូវបានរៀបចំតាមស្មារតីសេចក្តីថ្លែងការណ៍រួមរបស់​សន្និសីទអភិបាលបណ្ដាទីក្រុងអនុដំបន់ទន្លេមេគង្គអំពីកិច្ចសហប្រតិបត្តិការនិង​អភិវឌ្ឍន៍ទេសចរណ៍ក្នុងឆ្នាំ២០១២និង២០១៣នៅទីក្រុងហូជីមិញ។​ មានដំណាង​និស្សិតប្រមាណ៦០នាក់បានចូលរួមបណ្ដាសកម្មភាពជួបប្រាស្រ័យវប្បធម៍កីឡា​និងផ្លាស់ប្តូរចំណេះដឹងទេសចរណ៍នៅកម្មវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ