កម្មវិធីជួបប្រាស្រ័យវប្បធម៌ វៀតណាម-ឡាវ-កម្ពុជា ក្នុងឱកាសបុណ្យ Bunpimay និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ឡាវ និងកម្ពុជា កាលពីថ្ងៃទី ៩ ខែមេសា នៅទីក្រុង Kon Tum សាខាមហាវិទ្យាល័យ Danang នៅខេត្ត Kon Tum បានសម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម - ឡាវ - កម្ពុជា ខេត្ត Kon Tum រៀបចំទិវាផ្លាស់ប្តូរវប្បធម៌វៀតណាម-ឡាវ-កម្ពុជា។
កម្មវិធីជួបប្រាស្រ័យវប្បធម៌ វៀតណាម-ឡាវ-កម្ពុជា ក្នុងឱកាសបុណ្យ Bunpimay និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី - ảnh 1ស្តង់ឧទ្ទេសនាមពីវប្បធម៌ធ្វើម្ហូបអាហារកម្ពុជា។ រូបថត៖ VOV

ដោយប្រធានបទ “ពណ៌វប្បធម៌ឥណ្ឌូចិន” ទិវាផ្លាស់ប្តូរវប្បធម៌វៀតណាម - ឡាវ - កម្ពុជា មានសកម្មភាពជាច្រើនដូចជា៖ ការផ្លាស់ប្តូរវប្បធម៌លើកតម្កើងចំណងសាមគ្គីភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំង ៣ ; បង្ហាញឡើងវិញនូវពិធីប្រពៃណីមួយចំនួននៅក្នុងពិធីបុណ្យBunpimay របស់ឡាវ និងបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា។ 

កម្មវិធីជួបប្រាស្រ័យវប្បធម៌ វៀតណាម-ឡាវ-កម្ពុជា ក្នុងឱកាសបុណ្យ Bunpimay និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី - ảnh 2ពិធីចងអំបោះដៃតាមទំនៀមទំលាប់ក្នុងឱកាស Bunpimay ប្រពៃណីរបស់ឡាវ។ រូបថត៖ VOV

Phanthipsavat Bino សិស្សិតឡាវម្នាក់ដែលកំពុងសិក្សានៅមហាវិទ្យាល័យ Danang សាខាខេត្ត Kon Tum បានឲ្យដឹងថា៖ “ជារៀងរាល់ឆ្នាំ សាលាតែងតែរៀបចំបុណ្យចូលឆ្នាំសម្រាប់និស្សិតឡាវនិងកម្ពុជា។ យើងខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលសាលាបានយកចិត្តទុកដាក់ និងតែងតែជួយពួកយើងក្នុងការសិក្សា និងការប្រាស្រ័យទាក់ទងបែបនេះ”។

ក្នុងឱកាសនេះដែរ និស្សិតវៀតណាម ឡាវ កម្ពុជា និងភ្ញៀវទេសចរណ៍ក៏បានរីករាយជាមួយនឹងមុខម្ហូបប្រពៃណីជាច្រើន ហើយបានផ្លាស់ប្តូរទស្សនៈដើម្បីស្វែងយល់បន្ថែមទៀតអំពីវប្បធម៌របស់ប្រទេសនីមួយៗ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ