កម្មវិធីជួបប្រាស្រ័យសិល្បះ៖និទាឃរដូវចំពោះប្អូន លើកទី៩

កម្មវិធីជួបប្រាស្រ័យសិល្បះ៖និទាឃរដូវចំពោះប្អូន លើកទី៩ - ảnh 1
កម្មវិធីជួបប្រាស្រ័យសិល្បះ៖និទាឃរដូវចំពោះប្អូន លើកទី៩

(VOV)_កម្មវិធីនេះត្រូវបានប្រារព្វឡើង នាថ្ងៃទី១៦ មករា នៅទីក្រុងហា​ណូយ
 បាននាំមកនូវអំណោយនានាជូនកុមារក្រីក្រ កុមារមានស្ថានភាពលំបាក ក្នុងឱកាស
បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦។ អនុប្រធានរដ្ឋ លោកស្រី Nguyen Thi Doan និង
ជាប្រធានក្រុមប្រឹក្សាគាំពារកុមារ មូលនិធិគាំពារកុមារ​វៀតណាម ​បានអញ្ជើញចូលរួម។

          នៅកម្មវិធីនេះ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជន និងសង្គមកិច្ច លោកស្រី ​Pham
Thi Hai Chuyen បានប្រគល់ជូនព័ណ្ណសរសើរ ជូនចំពោះអង្គភាព ​ចំនួន​១១ និងបុគ្គ
លនានា ដែលមានស្នាដៃឆ្នើម ក្នុងការងារការពារ ថែទាំកុមារ ឆ្នាំ ​២០១៥ ។

          ក្នុងកម្មវិធីនេះ មូលនិធិគាំពារកុមារវៀតណាមទទួលទឹកប្រាក់ចំនួន៦០ពាន់
លានដុង ពីបណ្ដាអង្គការ បុគ្គល អង្គភាពអាជីវកម្ម សម្បុរសជន នៅក្នុងនិងក្រៅ
ប្រទេសជួយឧបត្ថម្ភកុមារមានស្ថានភាពលំបាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ