កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ បំរើទស្សនិកជនចំនួនជាង៥ហ្មឺននាក់

កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ បំរើទស្សនិកជនចំនួនជាង៥ហ្មឺននាក់ - ảnh 1
កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ បំរើទស្សនិកជនចំនួនជាង៥ហ្មឺននាក់

(VOV)_កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ លើកទី៤ ត្រូវបានរៀបចំឡើង
នៅមន្ទីរពេទ្យ Bach Mai នាថ្ងៃទី២៩ ធ្នូ បានផ្តល់អំណោយសំរាប់អ្នកជំងឺក្រីក្រ​ចំនួន
៣០នាក់ដែលកំពុងពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ។ ក្នុងរយៈពេល​៤ឆ្នាំកន្លង
ទៅ កម្មវិធី៖នាំតូរតន្ត្រីមកដល់មន្ទីរពេទ្យ ទាក់ទាញការចូលរួមរបស់​សិល្បករ 
សិល្បការិនីចំនួនជាង៦០០នាក់ បំរើទស្សនិកជនចំនួនជាង៥ហ្មឺននាក់ នៅមន្ទីរពេទ្យ
 និងរៃអង្គាសទឹកប្រាក់ចំនួនជាង២ពាន់លានដុង ដើម្បីគាំទ្រ ជួយ​ឧបត្ថម្ភអ្នកជំងឺក្រី
ក្រ។ សិល្បការិនី Thai Thuy Linh អ្នកបង្កើតកម្មវិធីនេះ​បា​ន​អោយ​ដឹងថា៖

“ អាចនិយាយបានថា៖នេះគឺជាកម្មវិធីស្ម័គ្រចិត្តយូរអង្វែងបំផុត និងធំបំផុត​ដែល
បានរៀបចំឡើងនៅមន្ទីរពេទ្យ។ មនុស្សជាច្រើននាក់បាននិយាយថា៖ ​នៅពេល
ចូលរួមកម្មវិធីនេះ គេបានជឿថាប្រការល្អនៅមាន ជាពិសេសគឺបណ្ដា​អ្នកជំងឺត្រូវ
បានលើកទឹកចិត្ត ដោយសារមានអ្នកនឹករលឹក យកចិត្តទុកដាក់ដល់គេដែរ៕” 

ប្រតិកម្មទៅវិញ

ផ្សេងៗ