កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣បានប្រារព្ធឡើង។

កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣បានប្រារព្ធឡើង។ - ảnh 1
កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣បានប្រារព្ធឡើង។ (vov.vn)



        VOV-កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣ជាមួយប្រធានបទ “១០ឆ្នាំសម្លេងដង្ហោយហៅនៃប្រភពដើម” បានបើកនាព្រឹកថ្ងៃទី១៤កក្កដានៅ​
កណ្ឌាលទីក្រុង Ha Giang (ខេត្ត Ha Giang)។ យុវជនកុមារជំទង់គំរូនៅ​ឯបរទេស​ចំនួនជិត២០០រយនាក់មានស្នាដៃល្អក្នុងការរៀនសូត្រពលកម្មពីប្រទេសចំនួន
២៤លើទូទាំងពិភពលោកបានចូលរួម។

        កម្មវិធីបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣ដោយគណៈកម្មាធិការជន​វៀតណាមនៅឯបរទេសនិងក្រសួងការបរទេសសហការរៀបចំ ដល់ឥឡូវនេះ​
បាន​១០ឆ្នាំសំដៅបង្កលក្ខណៈសំរាប់ជំនាន់វ័យក្មេងវៀតណាមនៅឯបរទេស​
ត្រឡប់​មក​ប្រទេសវិញស្វែងយល់ប្រពៃណី វប្បធម៍ ប្រវត្តិសាស្ត្ររបស់ប្រជាជាតិ​និងជួបប្រាស្រ័យបង្កើនសាមគ្គីភាព។ លោក Nguyen Thanh Son អនុរដ្ឋមន្ត្រីការ​បរទេសនិងជាប្រធានគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេសបាន
ឲ្យដឹងថា ការបោះជំរុំវិស្សមកាលឆ្នាំនេះបានជួយឲ្យយុវជនវៀតណាមនៅ
ឯបរទេស​មានលក្ខណៈទាក់ទងនិងយល់ដឹងជ្រាលជ្រៅជាងអំពីប្រភពដើម
វប្បធម៍របស់​បណ្ដាជនជាតិវៀតណាម តាមរយៈនោះលើកកំពស់ទឹកចិត្តដឹងគុណ​
ចំពោះ​ជីដូន​ជីតា ផ្សាភ្ជាប់នឹងស្រុកកំណើតប្រទេសជាតិ។ មិត្ត Pham Khanh Ly
សិក្ខាកាម​ផ្នែកទំនាក់ទំនងអន្តរជាតិនៅទីក្រុងសៀងហៃ-ចិនបានរំភើបចិត្តចែក
រំលែកក្នុង​ពេលបានមកទស្សនាឈាបនដ្ឋានយុទ្ធជនពលីស្រុក Vi Xuyen ជា
លើកដំបូងថា៖

        “បានអុធធូបនិងដុតទានរួមជាមួយបណ្ដាមិត្ត យើងខ្ញុំបានឃើញរំភើបចិត្ត
និង​ពិសិទ្ធិណាស់។​ មិនស្មាន់ថាឈាបនដ្ឋានធំទូលាយដូច្នេះឡើយ។​ប្រសិនបើ
មិន​បាន​មកនឹងបណ្ដាកន្លែងនេះ យើងខ្ញុំមិនអាចបានដឹងអំពីរាល់ពលីកម្មដ៏
ធំធេង​ដូច្នេះ​ឡើយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ