កម្មវិធីបោះជំរុំវិស្សមកាល៉១០ឆ្នាំតាមសំលេងដង្ហោយហៅពីប្រភពដើម "

Vovworld-នាយប់ថ្ងៃទី១៨កក្កដា​ កម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជននិងនិស្សិត
ខេត្តThanh Hoa (ភាគកណ្តាលវៀតណាម)ជាមួយយុវជននិស្សិតជាជនវៀតណាមនៅ​​​​​​​​​ឯបរទេសចំនួន២០០នាក់ មកពីប្រទេសនិងដំបន់ដែនដីចំនួន២៥លើសកលលោកបាន
ប្រព្រឹត្តទៅនៅខេត្តThanh Hoa។

                 

កម្មវិធីបោះជំរុំវិស្សមកាល៉១០ឆ្នាំតាមសំលេងដង្ហោយហៅពីប្រភពដើម
យុវជននិស្សិតជាជនវៀតណាមទៅទស្សនាកំពែងរាជកាល Ho (រូបថត​Internet)

បណ្តាយុវជននិងនិស្សិតបានសំដែងនាទីសិល្បះពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌
ជាតិនិងរៀបចំសកម្មភាពលេងកំសាន្តជាច្រើនទៀតផង។នាព្រឹកថ្ងៃដដែល យុវជននិស្សិត
ជាជនវៀតណាមនៅ​​​​​​​​​ឯបរទេសចំនួន២០០នាក់បានមកអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែល
ប្រវត្តិសាស្រ្ត Lam Kinh ស្រុក​​  Tho Xuan និងទៅទស្សនាកំពែងរាជកាល  Ho   (ស្រុកVinh
Loc)ទៀតផង។
កម្មវិធីនេះជាសកម្មភាព១ក្នុងក្របខ័ណ្ឌកម្មវិធីបោះ​ជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣
ដោយមានប្រធានបទ” ១០ឆ្នាំតាមសំលេងដង្ហោយហៅពីប្រភពដើម    “៕

ប្រតិកម្មទៅវិញ

ផ្សេងៗ