កម្មវិធីផ្ញើរសារជួយឧបត្ថម្ភគាំទ្រជូនជនរួមជាតិនៅតំបន់ទឹកជំនន់នៃប្រទេសវៀតណាម

(VOVWORLD) - នាថ្ងៃទី១១ ខែសីហា ព័ត៌មានពីសមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹង ថា កម្មវិធីផ្ញើរសារ “ដើម្បីជនរួមជាតិនៅតំបន់ទឹកជំន់” ទទួលបានសារជាង ២១,០០០ ដែលមានតម្លៃស្មើនឹង ៤៣០ លានដុង។

កម្មវិធីផ្ញើរសារ “ដើម្បីជនរួមជាតិនៅតំបន់ទឹកជំន់” ត្រូវបានមជ្ឈិមសមាគមកាក បាទក្រហមវៀតណាម និង គេហទំព័រព័ត៌មានមនុស្សធម៌ជាតិ បានរៀបចំចាប់ ពីថ្ងៃទី៨ខែកក្កដាដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។ គោលដៅនៃកម្មវិធីនេះ គឺរៃអង្គាសទឹកប្រាក់យ៉ាងហោចណាស់ ១,៥ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភជា ទំនិញ សាងសង់និងជួសជុលផ្ទះសំរាប់ក្រុមគ្រួសារដែលរង ផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ ពីទឹកជំនន់ និងបាក់ស្រុតដីនៅតំបន់ភ្នំនៃបណ្តាខេត្តភាគខាងជើង វៀតណាមកន្លងទៅ ព្រមទាំងរៀបចំក្រុមអ្នកស្ម័គ្រចិត្តអនុវត្តន៍សកម្មភាពនានា ដើម្បីផ្សព្វផ្សាយ ឃោសនា និងណែនាំសាធារណជននៅបណ្តាមជ្ឈមណ្ឌលផ្ញើរ សារគាំទ្រនៃកម្មវិធីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ