កម្មវិធីមេស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ និងកម្មវិធីអភិវឌ្ឍន៍និងស្តារសេដ្ឋកិច្ចសង្គមត្រូវបានសម្រេចរួចរាល់

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែធ្នូ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួម និងធ្វើជាអធិបតីសម័យប្រជុំពេញអង្គនៃវេទិកាជាន់ខ្ពស់ប្រចាំឆ្នាំលើកទី៣ ស្តីពីឧស្សាហកម្ម ៤.០ ដោយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមទទួលរៀបចំ។ 
កម្មវិធីមេស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ និងកម្មវិធីអភិវឌ្ឍន៍និងស្តារសេដ្ឋកិច្ចសង្គមត្រូវបានសម្រេចរួចរាល់ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងវេទិការ

សម័យប្រជុំពេញអង្គបានធ្វើឡើងក្នុងទម្រង់ផ្សាយផ្ទាល់ផងនិងតាមប្រព័ន្ធអ៊ីនធឺណេតផង ដែលតភ្ជាប់បណ្តាញពីទីតាំងចំនួន ១០០ កន្លែងទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ប្រធានបទនៃវេទិកាលើកនេះគឺ “ការស្តារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាពក្នុងដំណាក់កាលក្រោយកូវីដ ១៩និងការពន្លឿនឧស្សាហូបនីយកម្មនិងទំនើបកម្មក្នុងយុគសម័យ ឌីជីថល”។

ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការសម្របខ្លួននិងការអភិវឌ្ឍរបស់ប្រទេសនីមួយៗក្រោមឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងយុគសម័យឌីជីថលនិងសកលភាវូបនីយកម្មបច្ចុប្បន្នគឺជាបញ្ហាធំ បន្ទាន់

រយៈពេលមធ្យម; ជាពិសេសផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្មលើកទីបួនកំពុងកាន់តែស៊ីជម្រៅ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងផ្តោតលើការបង្ហើយកម្មវិធីមេ ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ និងកម្មវិធីស្តីពីការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នាពេលខាងមុខ វៀតណាមនឹងបន្តអនុវត្តន៍បាវចនានៃការបន្សាំដោយសុវត្ថិភាពនិងមានភាពបត់បែន ដោយគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាព ផ្តោតលើការលើកកំពស់គុណភាពធនធានមនុស្សសុខាភិបាល ពង្រឹងប្រព័ន្ធសុខាភិបាលមូលដ្ឋាន ថែទាំសុខភាពបង្ការ ធានាបាននូវវ៉ាក់សាំង និងថ្នាំព្យាបាលគ្រប់គ្រាន់។ ជាពិសេស លុបបំបាត់ការលំបាកសម្រាប់ផលិតកម្មនិងអាជីវកម្ម ដោយផ្តោតលើការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ