កម្មវិធីរាយការណ៍ព័ត៌មានសុខភាពសម្រាប់ប្រជាជនទាំងមូល NCOVI មានវត្តមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS

(VOVWORLD) - កម្មវិធីរាយការណ៍ព័ត៌មានសុខភាពសម្រាប់ប្រជាជនទាំមូល NCOVI ទើបតែត្រូវបានក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានធំៗ ធ្វើការសុក្រិតលើប្រព័ន្ធប្រតិបត្តិការ iOS តាមតំណរភ្ជាប់៖ https://apps.apple.com/ vn / app / ncovi / id1501934178 ។
កម្មវិធីរាយការណ៍ព័ត៌មានសុខភាពសម្រាប់ប្រជាជនទាំងមូល NCOVI មានវត្តមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS - ảnh 1 កម្មវិធី NCOVI មានវត្តមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS 

មុននេះនាថ្ងៃទី ១០ ខែមិនា កម្មវិធីនេះបានមានវត្តមាននៅលើប្រព័ន្ធប្រតិបត្តិការ Android តាមតំណរភ្ជាប់៖ https://play.google.com/store/apps/details?id=com.vnptit. innovation.ncovi ។

គរួជម្រាបថា NCOVI គឺជាកម្មវិធីជាផ្លូវការនិងមានតែមួយគត់របស់គណៈ កម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ (Covid-19) ដែលត្រូវបានក្រសួងសុខាភិបាលនិងក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម ណែនាំឲ្យប្រជាជនទាំងមូលត្រូវប្រើប្រាស់ ដើម្បីផ្តល់ព័ត៌មាន ជួយគាំទ្រដល់ផ្នែកសុខាភិបាលក្នុងការរកឃើញករណីដែលត្រូវការការយកចិត្តទុកដាក់ និងធានាការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដោយភាពម្ចាស់ការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ