កម្មវិធីលើកតម្កើងសិរីរុងរឿងកីឡាវៀតណាម

កម្មវិធីលើកតម្កើងសិរីរុងរឿងកីឡាវៀតណាម - ảnh 1
កម្មវិធីលើកតម្កើងសិរីរុងរឿងកីឡាវៀតណាម

(VOV)_រំលឹកខួបអនុស្សាវរីយ៍លើកទិ៧១ទិវាកីឡាវៀតណាម (ថ្ងៃទី២៧​មិនាឆ្នាំ
១៩៤៦-ថ្ងៃទី២៧មិនាឆ្នាំ២០១៧)នាយប់ថ្ងៃទី២៧មិនា នៅ​ទីក្រុង​ហាណូយ​ បានប្រព្រឹត្ត
ទៅកម្មវិធី៖ “លើកតម្កើង​សិរីរុងរឿងកីឡាវៀតណាម ”។​ គណៈចាត់​តាំងបានប្រគល់
ជូនរង្វាន់សំរាប់កីឡាករឆ្នើមចំនួន១០រូប និង​គ្រូបង្វឹក​ឆ្នើមចំនួន៥រូប​ ទូទាំងប្រទេសឆ្នាំ២០១៦ កីឡាករពិការចំនួន៥រូបនិងគ្រូបង្វឹក​កីឡាករពិការចំនួន៣រូប​ ដែលមាន
ស្នាដៃឆ្នើម។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី​ក្រសួងវប្បធម៌ កីឡានិង​ទេសចរណ៍វៀត
ណាម លោក Le Khanh Hai បានសង្កត់ធ្ងន់ថា៖

          “ កម្មវិធី”​ ​លើកតម្កើង​សិរីរុងរឿងកីឡាវៀតណាម” ជាព្រឹត្តិការណ៍ដ៏​សែន​សំខាន់
 មិនគ្រាន់តែលើកតម្កើង ជូនរង្វាន់ចំពោះកីឡាករ គ្រូបង្វឹកឆ្នើម កីឡាករ​ពិការនិង
គ្រូ​បង្វឹកពិការដែលមានស្នាដៃឆ្នើមប៉ុណ្ណោះទេថែមទាំងរួមចំណែក​ជំរុញចលនាប្រឡង
ប្រណាំងស្នេហារជាតិនៅគ្រប់ស្ថាប័ន អង្គការខំប្រឹងប្រែងសម្រេចភារកិច្ចនានាដែល
បានដាក់ចេញក្នុងឆ្នាំ២០១៧ទៀតផង។ ខ្ញុំមានគោលបំណងថា៖បណ្ដាកីឡាករ គ្រូ
បង្រឹកបន្តខំប្រឹងប្រែងថែមទៀត ដណ្ដើមបានស្នាដៃអស្ចារ្យនៅមហោស្រព Olympic
 ASIAD ASEA  Games ជាបន្តផងដែរ។”

ប្រតិកម្មទៅវិញ

ផ្សេងៗ