កម្មវិធីស្បៀងអាហារពិភពលោក (WFP) ពង្រីកការទទួលជំនួយមនុស្សធម៌នៅតាមតំបន់ Tigray នៃប្រទេសអេត្យូពី

(VOVWORLD) - លោក David Beasley  សម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសអេត្យូពី ដើម្បីពង្រីកលទ្ធភាពនៃការទទួលយកជំនួយសម្រាប់បុគ្គលិកជួយសង្គ្រោះ ព្រមទាំងពង្រីកទ្រង់ទ្រាយនៃប្រតិបត្តិការនៅតំបន់Tigray ដែលមានជំលោះក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ។ 
កម្មវិធីស្បៀងអាហារពិភពលោក (WFP) ពង្រីកការទទួលជំនួយមនុស្សធម៌នៅតាមតំបន់ Tigray នៃប្រទេសអេត្យូពី - ảnh 1ជនភៀសខ្លួននៅតំបន់ Tigray នៃប្រទេសអេត្យូពី។ (រូបថត៖ Anadolu)

នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក (WFP) លោក David Beasley បានប្រកាសកាលពីថ្ងៃទី ៧ ខែកុម្ភៈថា លោកសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសអេត្យូពី ដើម្បីពង្រីកលទ្ធភាពនៃការទទួលយកជំនួយសម្រាប់បុគ្គលិកសង្គ្រោះ ព្រមទាំងពង្រីកទ្រង់ទ្រាយនៃប្រតិបត្តិការនៅតំបន់ Tigray ដែលមានជំលោះក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ។

ការជូនដំណឹង របស់លោក David Beasley នៅលើបណ្តាញសង្គម Twitter ត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលមានការព្រួយបារម្ភអំពីគ្រោះមហន្តរាយមនុស្សធម៌កាន់តែកើនឡើងនៅ Tigray ក្រោយរយៈពេល៣ខែ បន្ទាប់ពីផ្ទុះការប្រយុទ្ធគ្នារវាងកងកម្លាំងស្មោះត្រង់នឹងគណបក្សកាន់អំណាចក្នុងតំបន់ និងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Abiy Ahmed ។ មានសេចក្តីប្រកាសមួយរបស់ WFP បានបញ្ជាក់ច្បាស់ថាមជ្ឈដ្ឋានមន្រ្តីអេត្យូពីបានយល់ព្រមពន្លឿនការពិចារណាឡើងវិញនូវសំណូមពរធ្វើដំណើររបស់បុគ្គលិកផ្តល់ជំនួយសង្គ្រោះនៅក្នុងតំបន់ Tigray ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ