កម្មវិធីសម្តែងល្ខោនពិសេស “រឿងស្នេហានៅ Khau Vai”

(VOVWORLD) - “រឿងស្នេហា Khau Vai” ដែលត្រូវបានកែសម្រួលចេញពីលំនាំកំណាព្យរបស់សាស្រ្តាចារ្យរង បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀត ណាម និងត្រូវបានសិល្បករប្រជាជន អ្នកដឹកនាំរឿង Trieu Trung Kien ដឹកនាំទៅ ជារឿងល្ខោន។
កម្មវិធីសម្តែងល្ខោនពិសេស  “រឿងស្នេហានៅ Khau Vai”  - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំជាច្រើនរូបទៀត អញ្ជើញទស្សនាការសម្តែងល្ខោន រឿង ស្នេហា Khau Vai (រូបថតៈ VOV)

នាយប់ថ្ងៃទី ១២ ខែកក្កដា នៅរោងមហោស្រពល្ខោនហាណូយ បានប្រ ព្រឹត្តទៅ ការសម្តែងល្ខោនពិសេស “រឿងស្នេហា Khau Vai” ដែលត្រូវបានកែសម្រួលចេញពីលំនាំកំណាព្យរបស់សាស្រ្តាចារ្យរង បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសម្លេង វៀត ណាម និងត្រូវបានសិល្បករប្រជាជន អ្នកដឹកនាំរឿង Trieu Trung Kien ដឹកនាំទៅជារឿងល្ខោន។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan; ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍ លោក Truong Hoa Binh; ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញចូលរួមទស្សនារឿងល្ខោននេះ។

រឿង “ស្នេហា Khau Vai” ត្រូវបានកែសម្រួលពីរឿងព្រេងនិទាននៃ “ផ្សារស្នេហ៍ Khau Vai” នៅខេត្ត Ha Giang។ រឿងសម្តែង នេះធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានសំណេរសម្តែងផ្សេងៗគ្នា តាម រយៈភាគខាងជើងផងនិងខាងត្បូងផង។  នេះក៏ជារឿងសម្តែងដែលបានឈ្នះពានរង្វាន់ “ការសម្តែងរឿងល្ខោនដែលទាក់ទាញអារម្មណ៍ទស្សនិកជនបំផុត” នៅឯពានរង្វាន់ “ផ្កាអង្គាសិល្យ” ឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ