កម្មវិធីសិល្បៈ “Son La ថ្ងៃថ្មី” នៅខ្ពង់រាប Moc Chau

(VOVWORLD) - នាយប់ថ្ងៃទី១ ខែកញ្ញា នៅទីរួមខេត្ត Nong Truong Moc Chau ស្រុក Moc Chau ខេត្ត Son La ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីបើកសប្ដាហ៍ វប្បធម៌ទេសចរណ៍ខេត្ត ឆ្នាំ២០១៨ ដោយកម្មវិធីសិល្បៈក្រោមប្រធានបទ “Son La ថ្ងៃថ្មី”។ 
កម្មវិធីសិល្បៈ “Son La ថ្ងៃថ្មី” នៅខ្ពង់រាប Moc Chau - ảnh 1 ទិដ្ឋភាពនៃពិធីបើកសប្ដាហ៍វប្បធម៌ទេសចរណ៍ខេត្ត Son La


 
សប្ដាហ៍វប្បធម៌ទេសចរណ៍នេះត្រូវបានរៀបចំឡើងសំដៅរំលឹកខួបអនុ ស្សាវរីយ៍ទិវាបុណ្យធំៗរបស់ប្រទេសជាតិ បង្កើនផែនមហាសាមគ្គីជាតិ ព្រមទាំង ផ្សព្វផ្សាយដល់សហគ្រាសនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិអំពីសក្ដានុភាពនិងឧត្តមភាពនៃខេត្ត Son La ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។ លោក Cam Ngoc Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានឲ្យដឹងថា៖

        “សប្ដាហ៍វប្បធម៌ទេសចរណ៍ខេត្ត Son La ត្រូវបានរៀបចំឡើងក្នុងគោល បំណងទាក់ទាញការវិនិយោគនិងផ្សព្វផ្សាយផលិតផលទេសចរណ៍នៃខេត្ត ចំពោះមិត្តភក្តិជាតិនិងអន្តរជាតិ។ តាមនោះ ជួយឲ្យមនុស្សនៅក្នុងនិងក្រៅ ប្រទេសយល់ដឹងបន្ថែមអំពីលក្ខណៈវប្បធម៌និងសោភ័ណ្ឌភាពធម្មជាតិនៃខេត្ត Son La។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក្នុងតំបន់ក៏មានមោទនភាពចំពោះជនជាតិ ខ្លួន និងស្នេហាស្រុកកំណើតថែមទៀត”។

        ក្នុងឱកាសនេះដែរ ខេត្ត Son La បានទទួលសេចក្ដីសម្រេចរបស់ក្រសួង វប្បធម៌ កីឡានិងទេសចរណ៍ស្ដីពីការបញ្ចូលសិល្បៈខែនរបស់ជនជាតិ Mong ស្រុក Moc Chau និងពិធី Phang A របស់ជនជាតិ La Ha ខេត្ត Son La ចូលក្នុង បញ្ជីរាយនាមវប្បធម៌អរូបិថ្នាក់ជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ