កម្មវិធីសិល្បៈ “Truong Bon - តំបន់ដីនៃរឿងព្រេង” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំជ័យជំនះ Truong Bon

(VOVWORLD) - នាថ្ងៃទី២៦ ខែតុលា នៅទីក្រុងហាណូយ កាសែត Nhan dan បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Nghe An រៀបចំសន្និសីទកាសែទដើម្បីផ្ដល់ព័ត៌មានស្ដីពីសកម្មភាពខួបអនុស្សាវរីយ៍៥០ឆ្នាំជ័យជំនះ Truong Bon (ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៦៨ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨) និងកម្មវិធីសិល្បៈក្រោមប្រធានបទ “Truong Bon - តំបន់ដីនៃរឿងព្រេង”។ 

នេះជាសកម្មភាពសំដៅរំលឹកគុណូបការៈរបស់ជនមានគុណចំពោះបដិវត្តន៍ បង្កើនការអប់រំអំពីប្រពៃណី សេចក្ដីស្នេហាជាតិ មោទនភាពជាតិនិងការទទួលខុសត្រូវរបស់ជំនាន់វ័យក្មេងក្នុងដំណាក់កាលនាបច្ចុប្បន្ន។

        ពិធីរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំជ័យជំនះ Truong Bon និងកម្មវិធីសិល្បៈ “Truong Bon - តំបន់ដីនៃរឿងព្រេង” នឹងត្រូវបានរៀបចំឡើងនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Truong Bon ស្រុក Do Luong ខេត្ត Nghe An នាយប់ថ្ងៃទី១ ខែវិច្ឆិកា ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនក្នុងតំបន់។ ក្នុងកម្មវិធីនេះ កាសែត Nhan Dan នឹងប្រគល់សៀវភៅសន្សំប្រាក់ចំនួន២៥ក្បាល់ជូនចំពោះសាច់ញាតិយុទ្ធជនពលី និងយុវជនស្ម័គ្រចិត្ត Truong Bon។

        ក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក Truong Bon ជាទីកន្លែងដែលមានសារសំខាន់ពិសេស ដោយតភ្ជាប់ខ្សែផ្លូវដឹកជញ្ជូនស្បៀងអាហារនិងយុទ្ធភ័ណ្ឌពីភាគខាងជើងទៅកាន់សមរភូមិភាគខាងត្បូងប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ