កម្មវិធីសិល្បៈ “បេះដូងវៀតណាម”តបស្នងសងគុណវីរជនយុវជនស្ម័គ្រចិត្ត

កម្មវិធីសិល្បៈ “បេះដូងវៀតណាម”តបស្នងសងគុណវីរជនយុវជនស្ម័គ្រចិត្ត - ảnh 1
សម្តែងសិល្បៈក្នុងកម្មវិធី (រូបថតៈ doanthanhnien.vn)


(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៥០នៃចលនា “៣ត្រៀមជាស្រេច”និង
លើកទី៦៧នៃទិវាយុទ្ធជនពលី​យុទ្ធជនពិការ (ថ្ងៃទី២៧កក្កដា១៩៦៤-ថ្ងៃទី២៧
កក្កដា២០១៤) នាយប់ថ្ងៃទី២២កក្កដា គណៈកម្មការប្រតិបត្តិសម្ព័ន្ធយុវជននៃ
ប្លុកស្ថាប័នមជ្ឈឹមបានរួមផ្សំជាមួយសម្ព័ន្ធយុវជនក្រសួងនគបាលវៀតណាម
រៀបចំកម្មវិធីសិល្បៈ “បេះដូងវៀតណាម” នៅទីក្រុងហាណូយ។ ថ្លែងមតិក្នុង
កម្មវិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម​ លោក​
Nguyen Thien Nhan សង្កត់ធ្ងន់ថា ៖

        “កម្មវិធីនេះ​ បានបង្កើនតម្លៃប្រពៃណីស្នេហាជាតិ ស្មារតីពលីជីវិតដើម្បី
មាតុប្រទេស​សម្រាប់បេះដូងយុវជនវៀតណាមរាប់លាននាក់ ដែលកំពុងបំពេញ
ការងារ សិក្សារៀនសូត្រក្នុងបណ្តាស្ថាប័នរដ្ឋ ក្នុងជួរកងកម្លាំងប្រដាប់អាវុធនិង
សមាជិក សម្ព័ន្ធយុវជននៅក្នុងនិងក្រៅប្រទេស។ តាងនាមគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ខ្ញុំសូមលើកសរសើររាល់ការខំប្រឹងប្រែង
និងលទ្ធផលដែល គណៈកម្មការប្រតិបត្តិសម្ព័ន្ធយុវជនប្លុកស្ថាប័នមជ្ឈឹម
ទទួលបាននាពេលកន្លងទៅ  ”។

        នៅក្នុងពិធីនេះ គណៈចាត់តាំងបានប្រគល់ជូនស៊ីម៉ង់៥០តោននិងប្រាក់
ចំនួន១ពាន់លានដុង សម្រាប់សាងសង់ដំបូលផ្ទះរួមជូនអតីតយុវជនស្ម័គ្រចិត្ត
នៅខេត្ត Quang Tri ភាគកណ្តាលវៀតណាម។

        ​​​នាព្រឹកថ្ងៃទី២៣ កក្កដា ឯកឧត្តមសេនីយ៍ឯក Ngo Xuan Lich ប្រធានអគ្គ
ស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមបានទៅសាកសួរសុខទុក្ខនិង
ជូនអំណោយដល់បណ្ដាយុទ្ធជនពិការយុទ្ធជនជំងឺ ដែលបានរស់នៅនិងព្យាបាល
នៅមជ្ឈមណ្ឌលគាំពារយុទ្ធជនពិការDuy Tien (ស្រុក Duy Tien ខេត្តហាណាម
ភាគខាងជើងវៀតណាម)។

កម្មវិធីសិល្បៈ “បេះដូងវៀតណាម”តបស្នងសងគុណវីរជនយុវជនស្ម័គ្រចិត្ត - ảnh 2
ឯកឧត្តមសេនីយ៍ឯក Ngo Xuan Lich ជូនអំណោយរបស់ក្រសួងការពារប្រទេស
សំរាប់បណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌលនេះ


        លោក Ngo Xuan Lich មានគោលបំណងថាយុទ្ធជនពិការ យុទ្ធជនជំងឺ និង
កម្មាភិបាល បុគ្គលិកទាំងមូលនៅមជ្ឈមណ្ឌលនេះ ជានិច្ចកាលពង្រីកអត្តចរិត
ប្រពៃណីនិងគំរូដ៏ថ្លៃធ្នូររបស់កងទ័ពលោកអ៊ុំហូ ដើម្បីជំនាន់យុវវ័យនាបច្ចុប្បន្ន
សិក្សារៀនសូត្រតាម។ក្នុងឱកាសនេះដែរ លោក Ngo Xuan Lich បានប្រគល់
អំណោយរបស់ក្រសួងការពារប្រទេសសំរាប់មជ្ឈមណ្ឌលគាំពារយុទ្ធជនពិការ
Duy Tien និងបណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺដែលកំពុងបានព្យាបាលនៅទីនេះ
ផងដែរ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ