កម្មវិធីសិល្បៈ “ពាក្យផ្ដែផ្ដាំរបស់លោកអ៊ុំមុនពេលលាចាកលោកទៅ”

(VOVWORLD) - អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមាននាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋ។

        កម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “ពាក្យបណ្ដាំរបស់លោកអ៊ុំមុនពេល លាចាកលោកទៅ” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៥ ខែសីហា នៅរោងល្ខោនធំទីក្រុងហា ណូយ ក្នុងឱកាសរំលឹកខួបរយៈពេល៥០ឆ្នាំអនុវត្តមរតកសាសន៍របស់លោក ប្រធានហូជីមិញនិងរំលឹកខួបលើកទី៥០ទិវាលោកប្រធានទទួលមរណភាព។ អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមាននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋ។

        កម្មវិធី “ពាក្យបណ្ដាំរបស់លោកអ៊ុំមុនពេលលាចាកលោកទៅ” ជាអំណោយសិល្បៈដ៏ មានអត្ថន័យដែលត្រូវបានរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈរបស់លោក ប្រធានហូជីមិញ អគ្គមគ្គុទ្ទេសជាទីគោរពរាប់អានរបស់ប្រជាជាតិវៀតណាមទាំង មូល។ កម្មវិធីនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាច្រើនចំពោះ មហាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ