កម្មវិធីសិល្បៈ អបអរសាទរខួបគម្រប់ ១៣០ ឆ្នាំ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ

(VOVWORLD) - កម្មវិធីសិល្បៈ “ជូនលោកប្រធានសំនៀងនិទាឃរដូវ” ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ ខែឧសភា  នៅរោងមហោស្រពហាណូយ។ កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងដោយគោលបំណង រំលឹកខួបគម្រប់ ១៣០ឆ្នាំ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២០)។ 
កម្មវិធីសិល្បៈ អបអរសាទរខួបគម្រប់ ១៣០ ឆ្នាំ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ - ảnh 1 ការសម្តែងសិល្បៈ “ជូនលោកប្រធានសំនៀងនិទាឃរដូវ” (រូបថត៖ vov.vn)

អញ្ជើញចូលរួមរីករាយជាមួយកម្មវិធីសិល្បៈពិសេសនេះ រួមមានវត្តមាន៖ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan; សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្សកុម្មុនិស្ត លោក Tran Quoc Vuong; ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong; រដ្ឋមន្រ្តីក្រសួងនគរបាល លោក To Lam និងលេខានៃគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue។

កម្មវិធីនេះ មានការចូលរូមសម្តែងរបស់សិល្បករវៀតណាមជាច្រើនជំនាន់ដែលមានប្រជាប្រិយភាព។ សិល្បករប្រជាជន Trung Duc បានសំណេះសំណាលថា៖ “និយាយអំពីលោកប្រធានហូជីមិញ គឺមិនអាចខ្វះបានឡើយនូវពាក្យពេជ្រស្ងើចសរសើរចំពោះលោក។ នៅពេលដែលខ្ញុំបានឃើញរូបភាពរបស់លោកនៅលើក ញ្ចក់ទូរទស្សន៍ម្តងៗ ខ្ញុំតែងតែក្តុះក្តួលក្នុងអារម្មណ៍។ នៅពេលខ្ញុំថតបទចម្រៀងនេះ ខ្ញុំបានហាត់ជាមួយវង់តន្រ្តី ហើយស្រក់ទឹកភ្នែកពីរបីដងដែរ។ ស្តាប់ចម្រៀងអំពីលោកប្រធាន គឺសុទ្ធតែជាបទចម្រៀងគួរឱ្យគោរពនិងស្រឡាញ់ណាស់”

កម្មវិធីសិល្បៈ អបអរសាទរខួបគម្រប់ ១៣០ ឆ្នាំ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ - ảnh 2 កម្មវិធីសម្តែងសិល្បៈ “ស្អាតបំផុតគឺឈ្មោះលោកប្រធានហូជីមិញ”

នាយប់ថ្ងៃដដែល នៅមជ្ឈមណ្ឌលផ្សព្វផ្សាយជាតិលេខ ៥៨ វិថី Quan Su នៃទីក្រុងហាណូយ វិទ្យុសម្លេងវៀត ណាមបានរៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈក្រោមប្រធានបទ “ស្អាតបំផុតគឺឈ្មោះលោកប្រធានហូជីមិញ”។

ចូលរួមក្នុងកម្មវិធីនេះមានវត្តមានអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong និងអគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky។ កម្មវិធីនេះត្រូវបានសម្តែងតាមរយៈរឿងរ៉ាវនិទាន ភាពយន្តឯកសារដ៏មានតម្លៃនិងជាពិសេសតាមរយៈបទចម្រៀងល្បីឈ្មោះអំពីលោកប្រធាន។ សិល្បការិនី Hong Lien បានឲ្យដឹងថា៖ “តាំងពីកុមារភាព នាងខ្ញុំចូលចិត្តច្រៀងណាស់។ គឺដោយសារតែជក់ចិត្តស្រឡាញ់ការច្រៀងហើយកាលនៅអាយុ ៦ ឆ្នាំ នាងខ្ញុំមានកិត្តិយសច្រៀងឲ្យលោកប្រធានស្តាប់។  ត្រូវបានលោកប្រធានកោតសរសើរ និងឲ្យស្ករគ្រាប់ ជាកំលាំងចិត្តជំរុញអោយនាងខ្ញុំកាន់តែស្រឡាញ់ ចូលចិត្តច្រៀង។ ដោយសារហេតុនេះ នាងខ្ញុំខិតខំធ្វើជាសិល្បការិនីហើយបានធ្វើការនៅវិទ្យុសម្លេងវៀតណាម អស់រយៈពេលជិត ៤០ ឆ្នាំមកហើយ”

កម្មវិធីផ្លាស់ប្តូរសិល្បៈ “ស្អាតបំផុតគឺឈ្មោះលោកប្រធានហូជីមិញ” បញ្ជូនសារថា លោកប្រធានហូជីមិញជាអ្នកឥស្សរជនដ៏ល្បីចំណាន  អ្នកដឹកនាំដ៏ឈ្លាសវៃ ប៉ន្តែក៏ជាមនុស្សម្នាក់តែងតែជិតស្និទ្ធនឹងប្រជាជនជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ