កុមារវៀតណាមនៅក្រៅប្រទេសទទួលពិធីបុណ្យសំពះព្រះខែយ៉ាងសប្បាយរីករាយ

(VOVWORLD) - ថ្ងៃទី ១០ ខែកញ្ញា គឺជាពិធីបុណ្យតេត Trung thu (ពិធីបុណ្យសំពះព្រះខែ- បុណ្យព្រះច័ន្ទពេញបូណ៌មី)។ ចូលរួមបរិយាកាសសប្បាយរីករាយក្នុងការស្វាគមន៍បុណ្យតេត Trung thu របស់កុមារនៅទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ កុមារវៀតណាមនៅក្រៅប្រទេសក៏បានចូលរួមសកម្មភាពប្រពៃណីក្នុងឱកាសបុណ្យតេត Trung thu ផងដែរ។
កុមារវៀតណាមនៅក្រៅប្រទេសទទួលពិធីបុណ្យសំពះព្រះខែយ៉ាងសប្បាយរីករាយ - ảnh 1 “រាត្រីនៃពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី”នៅរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ។ រូបថត៖ VOV

នៅរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ វត្ត Phat Tich បានសម្របសម្រួលជាមួយសមាគមជនវៀតណាមនៅទីក្រុងវៀងចន្ទន៍ រៀបចំកម្មវិធីរីករាយបុណ្យតេត Trung thu ក្រោមប្រធានបទ “រាត្រីនៃពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី”។ ក្នុងកម្មវិធីនេះ ប្អូនៗកុមារបានទៅទៅមើលការសម្តែងការរាំម៉ុងសាយ និងការសម្តែងសិល្បៈដ៏ពុះកញ្រ្ចោល ដែលសម្តែងដោយនាយកដ្ឋានសិល្បៈនៃវត្ត Phat Tich សិស្សសាលា Nguyen Du Bilingual និងកុមារនៃសាលាមត្តេយ្យ Ton Ca។ ទន្ទឹមនឹងនោះ មានការសម្តែងសៀក វេទមន្ត និងកំប្លែងពីក្រុមសៀកសិល្បៈជាតិឡាវផងដែរ។ ក្រៅពីនេះ ប្អូនៗកុមារក៏ទទួលបានអំណោយពិធីបុណ្យតេត Trung thu ពីគណៈរៀបចំផងដែរ។

នៅបរិវេណស្ថានទូតវៀតណាមប្រចាំនៅសឹង្ហបុរី នាយកដ្ឋានទំនាក់ទំនងសហគមន៍ជនវៀតណាមបានសហការជាមួយស្ថានទូត រៀបចំបុណ្យតេត Trung thu ឆ្នាំ ២០២២ ដោយមានការចូលរួមពីគ្រួសារវៀតណាមរាប់រយនាក់ រួមជាមួយតំណាងនៃបណ្តាអង្គការសហគមន៍នៃប្រទេសសាមី និងមិត្តភក្តិអន្តរជាតិ។

កុមារវៀតណាមនៅក្រៅប្រទេសទទួលពិធីបុណ្យសំពះព្រះខែយ៉ាងសប្បាយរីករាយ - ảnh 2បងប្អូនជនរួមជាតិវៀតណាម ក្មេងជំទង់ និងកុមារមកទស្សនាការសំដែងតន្ត្រី ក្នុងបុណ្យតេត Trung thu ឆ្នាំ ២០២២ នៅប្រទេសសិង្ហបុរី។ (រូបថត៖ TTXVN)

ក្នុងពេលជាមួយគ្នានោះ ស្ថានទូតវៀតណាមប្រចាំនៅអាហ្រ្វិកខាងត្បូងបានរៀបចំកម្មវិធីរាត្រីនៃពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី សម្រាប់កុមារដែលជាកូនរបស់បុគ្គលិកនៃបណ្តាស្ថាប័នតំណាងវៀតណាម និងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅតំបន់ជុំវិញរដ្ឋធានី Pretoria និងទីក្រុង Johannesburg។ ចូលរួមក្នុងរាត្រីនៃពិធីបុណ្យព្រះច័ន្ទពេញបូណ៌មី កុមារអាចចូលរួមក្នុងសកម្មភាពជាច្រើនដូចជា មើលព្រះច័ន្ទ សម្រាកបុណ្យ និងលេងល្បែងកម្សាន្តដ៏គួរឲ្យចាប់អារម្មណ៍ ការច្រៀងចម្រៀងអំពីបុណ្យតេត Trung thu ជាដើម។

កុមារវៀតណាមនៅក្រៅប្រទេសទទួលពិធីបុណ្យសំពះព្រះខែយ៉ាងសប្បាយរីករាយ - ảnh 3លោកឯកអគ្គរដ្ឋទូត Dang Minh Khoi ជូនអំណោយដល់កុមារវៀតណាម និងរុស្ស៊ីដែលចូលរួមក្នុងពិធីអបអរសាទរបុណ្យតេត Trung thu នៅ Incentra។ (រូបថត៖ Tran Hieu/TTXVN)

ក្នុងបរិយាកាសរីករាយនៃការប្រារព្ធបុណ្យតេត Trung thu  ឆ្នាំ ២០២២ សហជីពនៃស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានសហការជាមួយសមាគមភរិយា/ស្វាមី រៀបចំកម្មវិធីបុណ្យព្រះច័ន្ទពេញបូណ៌មី ដើម្បីអបអរសាទរបុណ្យតេត Trung thu សម្រាប់កូនៗនៃកម្មាភិបាលស្ថានទូត និងបណ្តាស្ថាប័នតំណាងវៀតណាមនៅទីក្រុងម៉ូស្គូ។ ក្នុងកម្មវិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi បានពន្យល់ដល់កុមារបន្ថែមទៀត អំពីអត្ថន័យនៃបុណ្យតេត Trung thu និងប្រគល់អំណោយជូនដល់ប្អូនៗកុមារដែលមានលទ្ធផលសិក្សាឆ្នើមក្នុងឆ្នាំសិក្សកន្លងទៅ។ ក្នុងឱកាសនេះដែរ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងម៉ូស្គូ (ហៅកាត់ថា ផ្សារ Liublino) ដែលមានជនវៀតណាមជាច្រើន ប្រកបរបរ ជួញដូរ ទិះលក់ សមាគមជនរួមស្រុកកំណើតខេត្ត Thai Binh ក៏បានរៀបចំកម្មវិធីសម្តែងសិល្បៈ និងផ្តល់អំណោយជាច្រើនកញ្ចប់ដល់កូនចៅសមាជិកក្នុងឱកាសនៃបុណ្យតេត Trung thu នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ