កម្លាំងឧទ្ទាមស៊ីរីវាយប្រហារទៅលើមូលដ្ឋានសឹករុស្ស៊ី

(VOVWORLD) - ក្រសួងការពារជាតិរុស្ស៊ី ជូនដំណឹងថា មិនមានករណីស្លាប់និងរងរបួស ក៏ដូចជាការខូចខាតណាមួយក្នុងការវាយប្រហារ ពោលខាងលើឡើយ។ 
កម្លាំងឧទ្ទាមស៊ីរីវាយប្រហារទៅលើមូលដ្ឋានសឹករុស្ស៊ី - ảnh 1 យន្តហោះមួយត្រូវបំផ្លាញក្រោយពីករណីវាយប្រហារទៅលើមូលដ្ឋានសឹកជើងអាកាស Hmeinmim (រូបថត៖  AFP/TTXVN)

នាថ្ងៃទី៨ មករា រុស្ស៊ីឲ្យដឹងថា កម្លាំងឧទ្ទាមបានប្រើប្រាស់យន្តការគ្មានអ្នក បើកបរ វាយប្រហារទៅលើមូលដ្ឋានកងទ័ពជើងទឹកនិងជើងអាកាសរបស់ ប្រទេសនេះនៅស៊ីរី កាលពីថ្ងៃទី៦ មករា។ ក្រសួងការពារជាតិរុស្ស៊ី ជូនដំណឹងថា មិនមានករណីស្លាប់និងរងរបួស ក៏ដូចជាការខូចខាតណាមួយក្នុងការវាយប្រហារ ពោលខាងលើឡើយ។ យន្តហោះគ្មានអ្នកបើកបរចំនួន១៣គ្រឿងបានចូលរួម វាយប្រហារទៅលើមូលដ្ឋានកងទ័ពជើងអាកាស Hmeimim និងជើងទឹក Tartus នៅប៉ែកខាងលិចស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ