ក្រិកចាប់ផ្ដើមវគ្គវាយតំលៃអំពីការអនុវត្តន៍កម្មវិធីជួយសង្គ្រោះថ្មី

(VOVworld) - ក្រិកនិងម្ចាស់បំណុលអន្តរជាតិនាថ្ងៃទី២ កុម្ភៈ​ ចាប់ផ្ដើមវគ្គវាយតំលៃ
ដំបូងអំពីកម្មវិធីជួយសង្គ្រោះថ្មី ក្នុងកាលៈទេសៈកើតឡើងបាតុកម្មជាច្រើនរបស់
មជ្ឈដ្ឋានកសិករនិងអ្នកជំនាញការ អំពីផែនការកែទម្រង់ប្រាក់ខែដែលកំពុងបង្ក
ភាពចម្រូងចម្រាស។ខុទ្ទកាល័យរដ្ឋមន្រ្តីហិរញ្ញវត្ថុក្រិកបានឲ្យដឹងថា ដំណាក់កាល
ដំបូងនៃជំនួបពិភាគ្សាជាមួយតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) និងមូល
និធិរូបីយវត្ថុអន្តរជាតិ (IMF) នឹងប្រព្រឹត្តទៅចាប់តាំងពីពេលនេះដល់ចុង សប្ដាហ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ