ការកើនឡើងអត្រាកើតមានបញ្ហាផ្លូវចិត្តក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - លើសពីនេះ ជំងឺរាតត្បាតកូវីដ ១៩ ក៏បានបណ្តាលឲ្យការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺផ្លូវចិត្តត្រូវអាកខាននិងជួបការលំបាកជាច្រើន។

ការកើនឡើងអត្រាកើតមានបញ្ហាផ្លូវចិត្តក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ការព្យាបាលអ្នកជំងឺដែលមានជំងឺផ្លូវចិត្ត (រូបថត៖ Vietnam+)

នៅថ្ងៃទី ១០ ខែតុលា ថ្លែងនៅក្នុងសិក្ខាសាលាតាមអ៊ិនធឺរណែត “អបអរសាទរទិវាសុខភាពផ្លូវចិត្តពិភពលោក” អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Tran Van Thuan បានសង្កត់ធ្ងន់ថា ទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំនេះ បានប្រព្រឹត្តទៅក្នុងបរិបទជំងឺកូវីដ ១៩ មានការវិវត្តយ៉ាងស្មុគស្មាញដែលបង្កើតឡើងបញ្ហាផ្លូវចិត្តគួរជាទីបារម្ភ។ ជាពិសេស ជំងឺរាតត្បាតកូវីដ -១៩ បានជះឥទ្ធិពលពិសេសដល់ក្រុមងាយរងគ្រោះមួយចំនួន ដូចជាបុគ្គលិកថែទាំសុខភាពប្រជាជននៅខ្សែប្រយុទ្ធជួរមុខសម្រាប់បង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត អ្នកដែលមានជំងឺប្រចាំកាយនិងមនុស្សដែលរស់នៅតែម្នាក់ឯង។ លើសពីនេះ ជំងឺរាតត្បាតកូវីដ ១៩ ក៏បានបណ្តាលឲ្យការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺផ្លូវចិត្តត្រូវអាកខាននិងជួបការលំបាកជាច្រើន។

ជាមួយនឹងប្រធានបទ “ថែរក្សាសុខភាពផ្លូវចិត្តរបស់ប្រជាជនទាំងមូល៖ ធ្វើឱ្យវាក្លាយជាការពិត” ទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំនេះអំពាវនាវឱ្យប្រទេសនិងប្រជាជនទាំងអស់ រួមដៃគ្នាដើម្បីធានាថា មនុស្សគ្រប់រូបសុទ្ធតែមានតម្រូវការថែទាំងសុខភាព ផ្លូវចិត្ត ប្រកបដោយគុណភាព ប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ