ក្រិកផ្ញើសំណើរធ្វើវិសោធនកម្មទៅបណ្ដាម្ចាស់បំណុល


ក្រិកផ្ញើសំណើរធ្វើវិសោធនកម្មទៅបណ្ដាម្ចាស់បំណុល - ảnh 1
ក្រិកផ្ញើសំណើរធ្វើវិសោធនកម្មទៅបណ្ដាម្ចាស់បំណុល (Image: VNA)

(VOVworld) – នាថ្ងៃទី ១ កក្កដា រដ្ឋាភិបាលក្រិកបានអះអាងថា៖ គេបានផ្ញើរ​សំណើរធ្វើវិសោធនកម្មនៅក្នុងនាទីចុងក្រោយទៅបណ្ដាម្ចាស់បំណុលអន្តរជាតិ ដោយមានក្តីសង្ឃឹមនឹងទទួលបានកិច្ចព្រមព្រៀងមួយសំដៅទប់ស្កាត់វិបត្តិហិរញ្ញ វត្ថុនៅប្រទេសនេះ។ តាមប្រភពព័ត៌មានរបស់រដ្ឋាភិបាលក្រិកថា៖ ក្នុងការផ្តើម
ឡើងពោលខាងលើ នាយប់ថ្ងៃទី ៣០ មិថុនា នាយករដ្ឋមន្ត្រីក្រិក លោក
 Alexis Tsipras បានស្នើរឲ្យមានកិច្ចព្រមព្រៀងថ្មីមួយ តាមនោះ ការកំណត់
អំពីបញ្ហា ហិរញ្ញវត្ថុរបស់ក្រិកត្រូវបានអនុម័តនៅយន្តការស្ថិរភាពអឺរ៉ុប (ESM)
សំដៅធានា សមត្ថភាពទូទាត់បំណុលដោយការប្រមូលផ្តុំទៅលើកំណើន
សេដ្ឋកិច្ច។ រដ្ឋាភិបាលក្រិកបានឲ្យដឹងថែមទៀតថា៖ មិនថាកិច្ចព្រមព្រៀង
ណាក៏ដោយក៏ ត្រូវតែអនុញ្ញត្តិឲ្យ Athens រក្សារការកាត់បន្ថយ ៣០% នៃពន្ធ
លើតំលៃបន្ថែម (VAT) និងផ្អាកការរៀបចំកែទំរង់ប្រាក់បៀវត្សន៍និវត្តដល់
ខែតុលាឆ្នាំ ២០១៥។

        ​នាថ្ងៃដដែល រដ្ឋសភាអាល្លឺម៉ង់បានពិភាក្សាអំពីវិបត្តិបំណុលរបស់ក្រិក
ក្នុងនោះ មតិភាគច្រើនសុទ្ធតែគាំទ្រវិធានការររក្សាក្រិកក្នុង Eurozone ហើយ ចាត់ទុកនេះជាវិធានការល្អបំផុតនាបច្ចុប្បន្នសំរាប់ Athens ផងនិង Eurozone
ផង។ ថ្លែងមតិនៅរដ្ឋសភា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាន
អះអាងថា៖ ការចរចារស្តីពីបញ្ហាបំណុលរបស់ក្រិកអាចពិភាក្សារជាបន្ត
ក្រោយពី ការបោះប្រជាមតិនៅប្រទេសនេះនាថ្ងៃទី ៥ កក្កដាខាងមុខ។
រហូតមកដល់ពេល នោះ គ្មានការចរចារណាមួយអំពីកម្មវិធីផ្តល់ជំនួយថ្មី
សំរាប់ Athens នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ