ក្រិកផ្អាកការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅទួរគីវិញតាមកិច្ចព្រមព្រៀងជាមួយ EU

(VOVworld) - រដ្ឋាភិបាលក្រិកនាថ្ងៃទី២០ មិនា បានប្រកាសថា មិនទាន់ចាប់ផ្ដើម
បញ្ជូនជនភៀសខ្លួនត្រឡប់ទៅទួរគីវិញតាមកិច្ចព្រមព្រៀងដែលទួរគីនិងសហភាព
អឺរ៉ុប (EU) ទើបនឹងទទួលបានមុននេះ២ថ្ងៃសំដៅរំដោះវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរ
បំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក។មុននោះ ថ្លែងមតិចំពោះមុខ
គណៈរដ្ឋមន្ត្រីក្រិក នាយករដ្ឋមន្រ្តីប្រទេសនេះលោក Alexis Tsipras បានប្រកាស
ថា ត្រៀមជាស្រេចបញ្ជូនជនចំណាកស្រុកស៊ីរីខុសច្បាប់ត្រឡប់មកទួរគី វិញនាថ្ងៃ
ទី២០ មិនាតាមផែនការដែលបានដាក់ចេញ។ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រីក្រិក បន្ទាប់នោះ
បានចាត់ទុកថា Athens ត្រូវការពេលវេលាច្រើនថែមទៀតដើម្បីត្រៀម រៀបចំ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត កងកម្លាំងការពារឆ្នេរសមុទ្រលីប៊ីបានឲ្យដឹង
ថា មានជនចំណាកស្រុកយ៉ាងហោចណាស់៣០នាក់បានស្លាប់នៅពេលនាវាដឹក
ជញ្ជូនគេត្រូវលិចនៅលំហរសមុទ្រប្រទេសនេះនាថ្ងៃទី១៩ មិនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ