កូរ៉េខាងជើង​បន្ត​បាញ់បង្ហោះ​​មី​ស៊ី​លបាលីស្ទិក​​ឆ្ពោះទៅ​លើ​ដែន​សមុទ្រ​ភាគ​ខាងកើត​

(VOVWORLD) - កងទ័ពកូរ៉េខាងត្បូងបានឲ្យដឹងថា នាថ្ងៃទី ២៩ ខែកញ្ញា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានបាញ់បង្ហោះមីស៊ីលបាលីស្ទិកមិនស្គាល់អត្តសញ្ញាណមួយ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នេះជាលើកទីបីហើយ ដែលកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលក្នុងសប្តាហ៍នេះ។
កូរ៉េខាងជើង​បន្ត​បាញ់បង្ហោះ​​មី​ស៊ី​លបាលីស្ទិក​​ឆ្ពោះទៅ​លើ​ដែន​សមុទ្រ​ភាគ​ខាងកើត​ - ảnh 1ស្ថានីយ៍រថភ្លើងក្រោមដីសេអ៊ូល កូរ៉េខាងត្បូង នាថ្ងៃទី ២៨ ខែកញ្ញា។ (រូបថត៖ AFP/TTXVN)

អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) បានប្រកាសថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីល មួយម៉ោងបន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃទៅកាន់កូរ៉េខាងត្បូង ដើម្បីជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol និងទៅទស្សនាតំបន់គ្មានយោធា (DMZ)។ ទីភ្នាក់ងារសារព័ត៌មានក្យូដូបានដកស្រង់សម្តីរបស់ក្រសួងការពារជាតិជប៉ុនដែលបានឲ្យដឹងថា គ្រាប់មីស៊ីលនេះទំនងជាបានធ្លាក់នៅតំបន់មួយនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។ បច្ចុប្បន្នមិនមានរបាយការណ៍អំពីការខូចខាតពីការបាញ់បង្ហោះនេះទេ។

ការបាញ់បង្ហោះថ្មីបំផុតរបស់កូរ៉េខាងជើងបានក៏កើតមានឡើង នៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកទើបបានបញ្ចប់សមយុទ្ធជើងទឹកកម្រិតខ្ពស់ ដែលពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះ USS Ronald Reagan នៅក្នុងសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ