កូរ៉េខាងជើងអាចអនុញ្ញាតឱ្យអាមេរិកតភ្ជាប់ឡើងវិញនូវការស្វែងរកទាហានដែលបាត់ខ្លួនក្នុងសង្គ្រាម

(VOVWORLD) -នាថ្ងៃទី ១១ ខែកក្កដា នាយកស្ថាប័នស្វែងរកឈ្លើយសឹកនិងមនុស្សដែល បាត់ខ្លួន (DPAA) ចំណុះក្រសួងការពារជាតិអាមេរិក លោក Kelly McKeague បានឲ្យដឹងថាកូរ៉េខាងជើងអាចអនុញ្ញាតឱ្យអាមេរិកតភ្ជាប់ឡើងវិញនូវការស្វែងរកទាហានអាមេរិករាប់ពាន់នាក់ដែលបានស្លាប់ក្នុងសង្គ្រាមកូរ៉េខាងជើងនៅចន្លោះឆ្នាំ ១៩៥០-១៩៥៣។
កូរ៉េខាងជើងអាចអនុញ្ញាតឱ្យអាមេរិកតភ្ជាប់ឡើងវិញនូវការស្វែងរកទាហានដែលបាត់ខ្លួនក្នុងសង្គ្រាម - ảnh 1 នាយកស្ថាប័នស្វែងរកឈ្លើយសឹកនិងមនុស្សដែល បាត់ខ្លួន (DPAA) ចំណុះក្រសួងការពារជាតិអាមេរិក លោក Kelly McKeague

ទោះបីជាយ៉ាងណាក៏ដោយលោក Kelly McKeague បានសង្កត់ធ្ងន់ថានឹងត្រូវ ចំណាយពេលជាច្រើនខែទៀតមុនពេលកិច្ចការជីកគាស់រុករកអាចចាប់ផ្តើមឡើងវិញនិងចំណាយពេលជាច្រើនឆ្នាំទៀតដើម្បីកំណត់បំណែកឆ្អឹងដែលនៅសេស សល់ផងដែរ។

ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong–un បានឯកភាពជាមួយ ប្រធានាធិបតី អាមេរិកលោក Donald Trump អំពីការតភ្ចាប់ឡើងវិញនូវការស្វែងរកនិងធ្វើ មាតុភូមិនិវត្តន៍អិដ្ឋធាតុទាហានអាមេរិកនៅឯកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ អាមេរិក - កូរ៉េខាងជើងដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១២ ខែមិថុនាថ្មីៗនេះ។យោងតាមឯកសារប្រវត្តិសាស្ត្រមានទាហានអាមេរិកប្រមាណ ៧,៧០០ នាក់ ត្រូវបានបាត់ខ្លួននៅឧបទ្វីបកូរ៉េ ក្នុងនោះមានទាហានចំនួន ៥៣០០នាក់ ត្រូវបានបាត់ខ្លួននៅក្នុងកូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ