កូរ៉េខាងជើងអញ្ជើញអ្នកយកព័ត៌មានអន្តរជាតិមកចូលរួមពិធីបិទទ្វារទីកន្លែងសាកពិសោធនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ១២ ឧសភា ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. (KCNA) បានឲ្យដឹងថា៖ ប្រទេសនេះនឹងអញ្ជើញបណ្ដាអ្នកយកព័ត៌មានពីកូរ៉េខាងត្បូង ចិន រុស្ស៊ី អាមេរិកនិងអង់គ្លេសមកចូលរួមពិធីបិទទ្វារទីន្លែងសាកពិសោធ Pyunggye-ri ភាគខាងជើងនៃប្រទេសនេះ។ 
កូរ៉េខាងជើងអញ្ជើញអ្នកយកព័ត៌មានអន្តរជាតិមកចូលរួមពិធីបិទទ្វារទីកន្លែងសាកពិសោធនុយក្លេអ៊ែរ - ảnh 1 កូរ៉េខាងជើងអញ្ជើញអ្នកយកព័ត៌មានអន្តរជាតិមកចូលរួមពិធីបិទទ្វារទីកន្លែងសាកពិសោធនុយក្លេអ៊ែរ

នាថ្ងៃទី ១២ ឧសភា ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. (KCNA) បានឲ្យដឹងថា៖ ប្រទេសនេះនឹងអញ្ជើញបណ្ដាអ្នកយកព័ត៌មានពីកូរ៉េខាងត្បូង ចិន រុស្ស៊ី អាមេរិកនិងអង់គ្លេសមកចូលរួមពិធីបិទទ្វារទីន្លែងសាកពិសោធ Pyunggye-ri ភាគខាងជើងនៃប្រទេសនេះ។ សេចក្តីប្រកាសរបស់ក្រសួងការបរ ទេសកូរ៉េខាងជើងបានអះអាងថា៖ ពិធីនេះនឹងអាចប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥ ឧសភា អាស្រ័យដោយអាកាសធាតុ។ ប្រទេសនេះក៏នឹងបង្កើតមជ្ឈ មណ្ឌលសារព័ត៌មានមួយនិងរៀបចំលំនៅដ្ឋានពិសេសសំរាប់អ្នកយកព័ត៌មាន អន្តរជាតិទាំងនេះដែរ។ សេចក្តីប្រកាសពោលខាងលើសង្កត់ធ្ងន់ទៀតថា៖ ព្យុងយ៉ាងនឹងដាស់តឿនការទាក់ទងនិងការសន្ទនាយ៉ាងជិតស្និទ្ធជាមួយបណ្ដា ប្រទេសជិតខាងនិងសហគមន៍អន្តរជាតិសំដៅធានាសន្តិភាពស្ថិរភាពលើឧបទ្វីប កូរ៉េនិងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ