កូរ៉េខាងត្បូង៖ ការគំរាមកំហែងដោយនុយក្លេអ៊ែររបស់ស.ប.បកូរ៉េដើម្បីប្ដូរយកការ ទទួលស្គាល់ពីអន្តរជាតិ គឺមិនប្រាកដប្រជានោះទេ

(VOVWORLD) - លោក Kim Gunn បេសកជនពិសេសកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ កាលពីថ្ងៃទី១៥ ខែឧសភា បាននិយាយថា កិច្ចខិតខំប្រឹង ប្រែងរបស់ស.ប.បកូរ៉េសំដៅឆ្ពោះទៅរកការទទួលស្គាល់ពីអន្តរជាតិតាមរយៈការ គំរាមកំហែងដោយនុយក្លេអ៊ែរគឺមិនប្រាកដប្រជានោះទេ។
កូរ៉េខាងត្បូង៖ ការគំរាមកំហែងដោយនុយក្លេអ៊ែររបស់ស.ប.បកូរ៉េដើម្បីប្ដូរយកការ ទទួលស្គាល់ពីអន្តរជាតិ គឺមិនប្រាកដប្រជានោះទេ - ảnh 1រូបភាពផ្កាយរណបថតដោយ Maxar បង្ហាញពីបណ្ដុំនុយក្លេអ៊ែរ Yongbyon របស់ស.ប.បកូរ៉េនៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១។ (រូបថត៖ AFP/VNA)
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាក្រោមប្រធានបទ "ក្ដីកង្វល់អំពីអាវុធនុយក្លេអ៊ែរនៅ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក" ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំមេដឹកនាំទីក្រុង Munich ដែល កំពុងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុននោះ លោក Kim Gunn បន្តថ្កោលទោស ទង្វើថ្មីៗរបស់ស.ប.បកូរ៉េហើយចាត់ទុកថា ទីក្រុងព្យុងយ៉ាងមានបំណងចង់ប្រើ "គំនាស់" នៃការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិននិងរុស្ស៊ី។ លោក Kim Gunn ក៏បានសង្កត់ធ្ងន់ផងដែរថា សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្ន និងកិច្ចសហប្រតិបត្តិការ ដើម្បី រាំងស្កាត់ប្រទេសស.ប.បកូរ៉េពីការទទួលបានប្រាក់ចំណូលជារូបិយប័ណ្ណបរទេស តាមរយៈពលករនៅក្រៅប្រទេស និងសកម្មភាពអ៊ីនធឺណិតខុសច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ