កូរ៉េខាងត្បូងចាប់ផ្តើមខ្សែផ្លូវដែក Seoul-Wonsan ឡើងវិញ


កូរ៉េខាងត្បូងចាប់ផ្តើមខ្សែផ្លូវដែក Seoul-Wonsan ឡើងវិញ - ảnh 1
កូរ៉េខាងត្បូងចាប់ផ្តើមខ្សែផ្លូវដែក Seoul-Wonsan ឡើងវិញ (Image: VNA)


(VOVworld) – នាថ្ងៃទី ១២ កក្កដា រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង
លោក Hong Yong-pyo បានសម្តែងក្តីសង្ឃឹមចំពោះការចាប់ផ្តើមខ្សែផ្លូវដែក
រវាង រដ្ឋធានី Seoul នៃប្រទេសនេះជាមួយទីក្រុង Wonsan របស់សាធារណៈ
រដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េ នាពេលខាងមុខ។ តាមលោក Hong
Yong-pyo ខ្សែផ្លូវ ដែកនេះនឹងក្លាយទៅជាស្ពានតភ្ជាប់ប្រទេសកូរ៉េទាំង ២។
លោកក៏បានបញ្ជាក់ថា ៖ មានគំរោងការណ៍ជាច្រើនដែលប្រទេសកូរ៉េទាំង
២ អាចសហប្រតិបត្តិការហើយសង្កត់ធ្ងន់ទៅលើគោលជំហររបស់រដ្ឋាភិបាល
កូរ៉េខាងត្បូងគឺដោះស្រាយ រាល់ការខ្វែងគំនិតជាមួយព្យុងយ៉ាងតាមរយៈ
ការសន្ទនា ព្រមទាំង អំពាវនាវឲ្យព្យុងយ៉ាងវិលត្រឡប់មកតុចរចារវិញ។ ការស្តារខ្សែផ្លូវដែកនេះនឹងត្រូវបានសម្រេចនាឆ្នាំ ២០១៧ ដោយមានប្រភព
ទុនវិនិយោគជាង ១៣៥ លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ