កូរ៉េខាងត្បូងជប៉ុននិងអាមេរិករៀបចំការធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករបស់កូរ៉េខាងជើង

កូរ៉េខាងត្បូងជប៉ុននិងអាមេរិករៀបចំការធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករបស់កូរ៉េខាងជើង  - ảnh 1
កូរ៉េខាងត្បូងជប៉ុននិងអាមេរិករៀបចំការធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករបស់កូរ៉េខាងជើង (VNA)


(VOVworld) – នាថ្ងៃទី ៣ មេសា ក្រសួងការពារជាតិកូរ៉េខាងតក្បូងបានឲ្យដឹង
ថា៖ ប្រទេសនេះ ជប៉ុននិងអាមេរិកបានរៀបចំការធ្វើសមយុទ្ធកងទ័ពជើងទឹករួម
សំដៅប្រឆាំងជំទាស់ការគំរាមកំហែងកាំជ្រួចពីនាវាមុជទឹករបស់ប្រទេសកូរ៉េខាង
ជើងក្នុងកាលៈទេសៈការព្រួយបារម្ភកំពុងឡើងជណ្តើរដោយកម្មវិធីអាវុធរបស់ព្យុង
យ៉ាង។ ការធ្វើសមយុទ្ធរួមអូសបន្លាយក្នុងរយៈពេល ៣ ថ្ងៃ ដោយមាន ការចូលរួម
របស់ទាហានចំនួន ៨០០ នាក់ ត្រូវបានដាក់ពង្រាយបន្ទាប់ពីប្រធានា ធិបតី
អាមេរិក​លោក Donald Trump បានប្រកាសនាថ្ងៃទី​ ២ មេសា ថា៖ វ៉ាស៊ីនតោន
ត្រៀមខ្លួនជាស្រេចធ្វើដោយឯតោភាគីដើម្បីទប់ទល់នឹងកម្មវិធីនុយក្លេអ៊ែរ
របស់កូរ៉េខាងជើង ប្រសិនបើ ចិន បង្ហាញថា៖ គេមិនត្រៀមខ្លួនជាស្រេច
គាំទ្រទេនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ