កូរ៉េខាងត្បូងនិងវៀតណាមជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យតុលាការនិងនីតិប្បញ្ញត្តិ

(VOVWORLD) - នារសៀលថ្ងៃទី ១ ខែមេសា នៅទីក្រុង Gwacheon នៃប្រទេសកូរ៉េខាងត្បូង គណៈប្រតិភូនៃក្រសួងយុត្តិធម៌វៀតណាមដឹកនាំដោយលោករដ្ឋមន្ត្រី Le Thanh Long បានជួបសន្ទនាជាមួយមន្រ្តីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង។ 

ថ្លែងមតិនៅឯជំនួបនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង លោក Park Sang Ki បានឲ្យដឹងថា កូរ៉េខាងត្បូងជានិច្ចកាល យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយវៀតណាម ដែលត្រៀមខ្លួនជាស្រេច សហការគ្នាហើយស្នើឱ្យភាគី វៀតណាមដាក់ចេញសំណើរជាក់លាក់ដែលវៀតណាមមានការយកចិត្តទុកដាក់ពិសេស។ ជាការឆ្លើយតបវិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Le Thanh Long បានអះអាងថា ក្រសួងយុត្តិធម៌វៀតណាមជានិច្ចកាលចង់លើកកម្ពស់កិច្ចសហប្រតិ បត្តិការផ្នែកច្បាប់និងតុលាការរវាងវៀតណាមនិងកូរ៉េខាងត្បូងនិយាយរួមនិងរវាងក្រសួងយុត្តិធម៌វៀតណាមនិងក្រសួងយុត្តិធម៌កូរ៉េខាងត្បូងនិយាយដោយឡែក។ ទន្ទឹមជាមួយគ្នានោះ  អនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងទាំងពីរដើម្បីបង្កើនការយល់ដឹងអំពីប្រព័ន្ធច្បាប់របស់គ្នាទៅវិញទៅមក និងចែករំលែកព័ត៌មាននិងបទពិសោធន៏ក្នុងវិស័យច្បាប់។

ក្នុងថ្ងៃដដែល គណៈប្រតិភូនៃក្រសួងយុត្តិធម៌វៀតណាមបានជួបធ្វើការជាមួយក្រសួងនីតិប្បញ្ញត្តិកូរ៉េខាងត្បូងនៅទីក្រុង Sejong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ