កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាញ់ផ្លោងកាំភ្លើងនៅតំបន់ព្រំដែន


កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាញ់ផ្លោងកាំភ្លើងនៅតំបន់ព្រំដែន - ảnh 1
កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាញ់ផ្លោងកាំភ្លើងនៅតំបន់ព្រំដែន (Image: VNA)

(VOVworld) – នាថ្ងៃទី ១៩ តុលា ទាហានរបស់កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េបានបាញ់ផ្លោងកាំភ្លើងគ្នានៅតំបន់ខ្សែព្រំដែនដីគោក
(ទីក្រុង Paju ខេត្ត Gyeonggi) ។ នេះគឺជាការបាញ់ផ្លោងកាំភ្លើងលើកទី ២ រវាងភាគីទាំង ២។ រឿងហេតុពេលខាងលើបានកើតមានឡើងក្នុងពេលដែល ក្រុមទាហានយាមល្បាតខ្សែ ព្រំដែនរបស់កូរ៉េខាងត្បូងបានរកឃើញក្រុមទាហានយាមល្បាតខ្សែព្រំដែនរបស់សាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឈានទៅជិតនឹងខ្សែព្រំដែនយោធាអន្តរកូរ៉េ
(MDL)។ ភាគីកូរ៉េខាងត្បូងបានបាញ់កាំភ្លើងព្រមាននិងភាគី ស.ប.ប.ក. បានបាញ់តប
តវិញ។ នាបច្ចុប្បន្ន ភាគីទាំង ២ មិនទាន់ជូនដំណឺងអំពីស្ថានភាពខូចខាតនៅឡើយទេ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ