កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមវង់ចរចារថ្មីអំពី OPCON


កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមវង់ចរចារថ្មីអំពី OPCON - ảnh 1
កូរ៉េខាងត្បូងនិងអាមេរិកចាប់ផ្តើមវង់ចរចារថ្មីអំពី OPCON (Image: VNA)

(VOVworld) – នាថ្ងៃទី ៦ សីហា បណ្ដាមន្ត្រីការពារប្រទេសជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងអាមេរិកបានចាប់ផ្តើមវង់ចរចារថ្មីនៅវ៉ាស៊ីងតោនដើម្បីកំណត់ពេលវេលាផ្អាកការផ្ទេ ប្រគល់សិទ្ធិមេបញ្ជាការប្រតិបត្តិការក្នុងរយៈពេលសង្គ្រាម (OPCON) ពីភាគីអាមេរិក
ជូនទៅភាគីកូរ៉េខាងត្បូង។ វង់ចរចារនេះមានអត្ថន័យដ៏សែនសំខាន់ដោយសារនេះ
អាចជាវង់ចរចារចុងក្រោយមុនពេលអាមេរិកនិងកូរ៉េខាងត្បូងដំណើរការសន្និសីទ
រដ្ឋមន្ត្រីការពារប្រទេសប្រចាំឆ្នាំនៅវ៉ាស៊ីងតោននាខែតុលាខាងមុខ។ នេះគឺជាវង់ចរ
ចារទី ២ ដែល ប្រទេសទាំង ២ បានរៀបចំឡើងតាំងពីខែ មេសា បន្ទាប់ពីប្រធានាធិបតី
កូរ៉េខាងត្បូង លោកស្រី Park Geun-hye និងសមភាគីអាមេរិក លោក Barack Obama បានឯកភាពអំពីការពិនិត្យមើលឡើងវិញពេលវេលាផ្ទេប្រគល់ OPCON ដែលគ្រោង នឹងប្រព្រឹត្តទៅនាឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ