កូរ៉េខាងត្បូងនិងអាមេរិកបង្កើនបទដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ

(VOVworld) - មជ្ឈដ្ឋានមន្ត្រីសន្តិសុខកូរ៉េខាងត្បូងនិងអាមេរិកនាថ្ងៃទី២៧
មេសា បានឯកភាពលើការស្វែងរកបទដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាថែមទៀតតម្រង់ទៅ
លើ ស.ប.បកូរ៉េ ប្រសិនបើព្យុងយ៉ាងបន្តមានសកម្មភាពដែលបណ្ដាលឲ្យភាពតាន
តឹងនៅឧបទ្វីបនេះកាន់តែកើនឡើងៗ។កូរ៉េខាងត្បូងនិងអាមេរិកអះអាងថា នឹង
សហការជាមួយសហគមន៍អន្តរជាតិ ក្នុងនោះមានបករទេសចិនផងដើម្បីរក្សាបទ
ដាក់ទណ្ឌកម្ម សំដៅបង្កើនសម្ពាធទៅលើស.ប.បកូរ៉េ។សេចក្ដីប្រកាសដ៏ខ្លាំងក្លា
នេះរបស់ សេអ៊ូលនិងវ៉ាស៊ីនតោនត្រូវបាននាំចេញក្នុងកាលៈទេសៈដែលសហគមន៍
អន្តរ ជាតិព្រួយបារម្ភថា ព្យុងយ៉ាងអាចអនុវត្តការសាកល្បងនុយក្លេអ៊ែរលើកទី៦
ហើយ បន្តអនុវត្តការបាញ់បង្ហោះកាំជ្រួច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ