កូរ៉េខាងត្បូងបើកកិច្ចប្រជុំត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចថ្នាក់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង

(VOVWORLD) -នាថ្ងៃទី ២២ កុម្ភៈ ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានកោះហៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) សំដៅពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង ដើម្បីចូលរួមពិធីបិទការប្រកួតកីឡាអូឡាំពិករដូវរងារ Pyeongchang 2018។
កូរ៉េខាងត្បូងបើកកិច្ចប្រជុំត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចថ្នាក់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង  - ảnh 1 កូរ៉េខាងត្បូងបើកកិច្ចប្រជុំត្រៀមរៀបចំ
សម្រាប់ដំណើរទស្សនកិច្ចថ្នាក់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង 

ប្រធានក្រុមទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក  Chung Eui-yong បានដឹកនាំកិច្ចប្រជុំនេះ បន្ទាប់ពីពេលព្យុងយ៉ាងបានជូនដំណឹងថា នឹងចាត់បញ្ជូនគណប្រតិភូជាន់ខ្ពស់មួយក្រុមទៅកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមពិធីបិទ អូឡាំពិកនាថ្ងៃទី ២៥ កុម្ភៈខាងមុខ។

  យោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងថា គណៈប្រតិភូកូរ៉េខាងជើងរួមមានសមាសភាពចំនួន ៨ នាក់ ដឹកនាំដោយលោក Kim Yong-cholប្រធានគណៈកម្មាធិការ រណសិរ្សបង្រួបបង្រួមនៃគណបក្សពលករកូរ៉េខាងជើង នឹងបំពេញទស្សនកិច្ចការងារនៅកូរ៉េខាងត្បូងក្នុងរយៈពេល ៣ ថ្ងៃ។ តាមផែនការ ប្រធានាធិបតី លោក Moon Jae-in នឹងមានជំនួបជាមួយគណប្រតិភូ។ តាមក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូងថា ការដែលកូរ៉េខាងជើងចាត់បញ្ជូនគណប្រតិភូជាន់ខ្ពស់មកចូលរួមពិធីបិទអូឡាំពិកនឹងជួយកែលម្អទំនាក់ទំនងអន្តរកូរ៉េ ក៏ដូចជាឆ្ពោះទៅរកសន្តិភាពនៅឧបទ្វីបកូរ៉េ ក្នុងនោះមានការ រំសាយអាវុធនុយក្លេអ៊ែរផងដែរ។ ដូច្នេះសេអ៊ូលស្វាគមន៍ដំណើរទស្សនកិច្ចនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ