កូរ៉េខាងត្បូងបន្តរក្សាកិច្ចសន្ទនាដើម្បីជម្រុញការដោះស្រាយបញ្ហាកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី៧ ខែមេសា រដ្ឋមន្រ្តីគណបក្សប្រជាធិបតេយ្យកាន់អំណាចកូរ៉េខាងត្បូង បានឲ្យដឹងថា លោក Noh Young Min ប្រធានខុទ្ទកាល័យនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង បានរៀបចំកិច្ចប្រជុំមួយនៅទីក្រុងសេអ៊ូលកាលពីខែមុនជាមួយលោក Reince Priebus អតីតប្រធានខុទ្ទកាល័យប្រធានាធិបតីអាមេ    រិច លោក Donald Trump ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង។
កូរ៉េខាងត្បូងបន្តរក្សាកិច្ចសន្ទនាដើម្បីជម្រុញការដោះស្រាយបញ្ហាកូរ៉េខាងជើង - ảnh 1  លោក Noh Young Min ប្រធានខុទ្ទកាល័យនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង 

កិច្ចប្រជុំដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២៩ ខែមីនា បានចាត់ទុកជា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងការរក្សាសន្ទុះធ្វើកិច្ចសន្ទនាស្តីពីការរំលាយអាវុធនុយក្លេអ៊ែរ ដែលកំពុងត្រូវបាន     ផ្អាកបន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២នៅទីក្រុងហាណូយបានបញ្ចប់ដោយមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយឡើយ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងត្បូងនាពេលខាងមុខក៏ដូចជាតួនាទីនៃប្រទេសកូរ៉េខាងត្បូងចំពោះដំណើរការនៃការរំលាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នៅសេតវិមាននៅថ្ងៃទី ១១ ខែមេសាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ