កូរ៉េខាងត្បូងផ្តើមគំនិតអំពីការទាក់ទាញវិនិយោគពីបរទេស

កូរ៉េខាងត្បូងផ្តើមគំនិតអំពីការទាក់ទាញវិនិយោគពីបរទេស  - ảnh 1
កម្មករសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ​

(VOV)_ស្ថានីយ៍វិទ្យុ KBS របស់កូរ៉េខាងត្បូង បានដកស្រង់ពាក្យសំដី​របស់​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការនិងហិរញ្ញវត្ថុ​នៃ​ប្រទេសនេះ ​
លោក​ Choi Kyuong Hwan បានអោយដឹងថា៖កូរ៉េខាត្បូងនឹង​សកម្ម​ជួយឧបត្ថម្ភ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េក្នុងការ ទាក់ទាញ​ទុនវិនិយោគពី
បរទេស ​និងចូលរួមអង្គការហិរញ្ញវត្ថុពិភពលោក ប្រសិនបើ​ប្រទេសនេះលុប
ចោលកម្ម​វិធី​នុយគ្លេអ៊ែរ និងសហប្រតិបត្តិការជាមួយ​ប្រទេសនានាក្នុងតំបន់។ 
លោក Choi ក៏បានអំពាវនាវប្រទេសជិតខាងនានា​បង្កើត​ធនាគារអភិវឌ្ឍន៍ភាគ
ឦសាន្ត និង​ជួយ​ឧបត្ថម្ភកសាងហេដ្ឋា​រចនា​សម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ចនៅសាធារ
ណរដ្ឋ ​ប្រជាធិ​បតេយ្យ ប្រជាមានិតកូរ៉េ។

          ក្នុងព្រឹត្តិការណ៍ផ្សេងៗទៀត នាថ្ងៃនេះដែរ ​អនុប្រធានគណៈកម្មាធិការ
 ​Olympic នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ Son Gwang Ho បាន​
អោយ​ដឹងថា៖​ប្រទេស​​នេះ​មិនបញ្ជូនក្រុមអ្នកគាំទ្រចូល​រួម​ការប្រកួតកីឡា​ទ្វីប​អាស៊ី
 លើកទី ១៧ ​( ASIAD 17) ដែលគ្រោងរៀបចំឡើងនៅទីក្រុង Incheon កូរ៉េខាងត្បូង
 ពីថ្ងៃទី១៩​កញ្ញាដល់​ថ្ងៃទី៤​តុលា​ខាង​មុខ​​​ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ