កូរ៉េខាងត្បូងរំពឹងថានឹងមានវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរុក្ខកម្ម អន្តរកូរ៉េ

(VOVWORLD) - នាថ្ងៃទី ២២ ខែកុម្ភៈ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-on បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការអន្តរកូរ៉េនៅលើវិស័យរុក្ខកម្ម អាចទទួលបាននូវភាពជឿនលឿនជាងគម្រោងការណ៍សេដ្ឋកិច្ចទូទៅផ្សេងៗទៀត។
 កូរ៉េខាងត្បូងរំពឹងថានឹងមានវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរុក្ខកម្ម អន្តរកូរ៉េ - ảnh 1 នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-on

លោកក៏បាននាំចេញអត្ថាធិប្បាយនៅពេលដែលទៅទស្សនាសមាគមកសិកម្មមួយនៅខេត្ត Chungcheong ភាគខាងត្បូង។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែលកូរ៉េខាងជើងត្រូវការផលិតស្បៀងអាហារស្របគ្នានឹងការដាំដុះដើមឈើក្នុងព្រៃឡើងវិញនៅទូទាំងប្រទេសតែម្តងនោះ ដើមឈើហូបផ្លែរបស់កូរ៉េខាងត្បូងអាចរួមចំណែកក្នុងការអភិវឌ្ឍតួនាទីនេះយ៉ាងវិជ្ជមានផងដែរ។ យោងតាមលោកបានឲ្យដឹងថា បើប្រៀបធៀបទៅនឹងគម្រោងការណ៍នាពេលអនាគត កិច្ចសហប្រតិបត្តិការលើវិស័យរុក្ខកម្មរវាងប្រទេសកូរ៉េទាំងពីរ អាចសម្រេចបាននូវការរីកចម្រើនយ៉ាងឆាប់រហ័ស ទោះបីជា ការបន្ធូរស្រាលនូវរាល់បទដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង គប្បីផ្តល់អាទិភាពជាចម្បងក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ