កូរ៉េខាងត្បូងសង្កត់ធ្ងន់ថា កិច្ចសន្ទនាអន្តរកូរ៉េគឺខុសពីកិច្ចចរចារនុយក្លេអ៊ែរ

(VOVWORLD) - មន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនាថ្ងៃទី១៩ កក្កដា លើក ច្បាស់ថា ចាំបាច់ត្រូវយល់ច្បាស់ថា សំណើថ្មីរបស់សេអ៊ូលស្ដីពីកិច្ចសន្ទនាអន្តរ កូរ៉េគឺខុសពីកិច្ចចរចារនានាសំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

 

កូរ៉េខាងត្បូងសង្កត់ធ្ងន់ថា កិច្ចសន្ទនាអន្តរកូរ៉េគឺខុសពីកិច្ចចរចារនុយក្លេអ៊ែរ - ảnh 1 កូរ៉េខាងត្បូងសង្កត់ធ្ងន់ថា កិច្ចសន្ទនាអន្តរកូរ៉េគឺខុសពីកិច្ចចរចារនុយក្លេអ៊ែរ

  (VOVworld) - មន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនាថ្ងៃទី១៩ កក្កដា លើក ច្បាស់ថា ចាំបាច់ត្រូវយល់ច្បាស់ថា សំណើថ្មីរបស់សេអ៊ូលស្ដីពីកិច្ចសន្ទនាអន្តរ កូរ៉េគឺខុសពីកិច្ចចរចារនានាសំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។លោកសង្កត់ធ្ងន់ថា សំណើពីកិច្ចសន្ទនានេះគឺសំដៅបន្ធូរបន្ថយភាពតានតឹងនិង ដោះស្រាយបញ្ហាមនុស្សធម៌។

        មុននោះ នាថ្ងៃទី១៧ កក្កដា កូរ៉េខាងត្បូងបានស្នើឲ្យតភ្ជាប់ឡើងវិញនូវកិច្ច ចរចារយោធាអន្តរកូរ៉េនាថ្ងៃទី២១ កក្កដា ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅព្រំដែន ព្រមទាំងស្នើឲ្យមានកិច្ចចរចាររវាងសមាគមកាកបាទក្រហមនៃប្រទេសទាំងពីរនាថ្ងៃទី១ សីហា សំដៅតភ្ជាប់ឡើងវិញសកម្មភាពជួបជុំគ្រួសារត្រូវព្រាត់ប្រាសពីគ្នាដោយ សង្គ្រាមកូរ៉េផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ